• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម អញ្ជើញដឹកនាំសម័យប្រជុំលើកទី១៧នៃគណៈកម្មាធិការបណ្ជាណែនាំមជ្ឈឹមទទួលបន្ទុកការបង្ការប្រឆាំងអំពើពុករលួយ

 


អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)

នាព្រឹកថ្ងៃទី ១៥ ខែមករា នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកការបង្ការនិងប្រឆាំងអំពើពុករលួយ បានបើកសម័យប្រជុំលើកទី ១៧ ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការ សំដៅពិនិត្យឡើងវិញនិងវាយតម្លៃចំពោះលទ្ធផលសម្រេចបានក្នុងឆ្នាំ ២០១៩ក៏ដូចជាផ្តល់មតិទៅលើទិសដៅភារកិច្ចសម្រាប់ឆ្នាំ ២០២០។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃថា ឆ្នាំ ២០១៩ និងចាប់តាំងពីដើមអាណត្តិមហាសន្និបាតបក្សលើកទី ១២ រហូតមកដល់ពេលនេះ ការងារបង្ការប្រឆាំងអំពើពុករលួយ ត្រូវមានការថយចុះគួរអោយកត់សម្គាល់។

ស្តីពីទិសដៅភារកិច្ចឆ្នាំ ២០២០ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានក្រើនរំលឹកថា ក្នុងឆ្នាំ ២០២០នេះ ការងារបង្ការប្រឆាំងអំពើពុករលួយត្រូវបានជំរុញយ៉ាងខ្លាំងថែមទៀតជាមួយនឹងការប្តេជ្ញាយ៉ាងខ្ពស់ជាងទៀត។ លោកអញ្ជើញមានប្រសាសន៍ថា៖ “ឆ្នាំ ២០២០ ជាឆ្នាំដែលប្រព្រឹត្តទៅនូវព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ ជាពិសេសគឺអនុវត្តន៍មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ដើម្បីឈានទៅដល់មហាសន្និបាតលើកទី ១៣ របស់បក្ស។ ក្រៅពីនោះ ត្រូវជ្រួតជ្រាបនូវស្មារតី គឺធ្វើការអោយបានមត់ចត់ ការងារត្រូវបំពេញបន្ថែមអោយគ្នាទៅវិញទៅ មក”។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើអោយឆ្នាំ ២០២០ បន្តផ្តោតសំខាន់ទៅលើការជំរុញការកសាង ក៏ដូចជាបន្តការស្រាវជ្រាវ និងដាក់ចេញនូវសំណើរអំពីគោលនយោបាយ កំណត់ទិសដៅសំខាន់ៗអំពីការបង្ការប្រឆាំងអំពើពុករលួយ ដោយត្រូវចែងក្នុងបណ្តាឯកសារនៃមហាសន្និបាតលើកទី១៣របស់បក្សផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top