10/04/2019 10:53 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួប នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte (រូបថត៖ VOV)
 

 នៅជំនួបនេះ លោក Mark Rutte បានអះអាងថា វៀត​ណាមជាដៃគូ​មួយក្នុង​ចំណោមដៃគូ​សំខាន់ៗរបស់​ហូឡង់​​ក្នុង​តំបន់ ព្រមទាំង អះអាងនូវកម្លាំងទាក់ទាញនៃទីផ្សារវៀ​តណាមនិយាយដោយឡែកនិ​ងទីផ្សារ អាស៊ាន​និយាយរួម​ចំពោះសហគ្រាស​និងដៃគូនានារបស់ហូឡង់ផងដែរ។
 
នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ​២០១៩ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបនាយក រដ្ឋមន្រ្តីហូឡង់លោក Mark Rutte ដែលកំពុង​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ចជា ផ្លូវការនៅវៀតណាម។ នៅជំនួបនេះ លោក Mark Rutte បានអះអាងថា វៀត ណាមជាដៃ​គូមួយ​ក្នុងចំ​ណោមដៃគូសំខាន់ៗរបស់ហូឡង់ក្នុងតំបន់ ព្រមទាំង អះអាងនូវកម្លាំង​ទាក់​ទាញ​នៃទី​ផ្សារ​វៀត​ណាម​និយាយ​ដោយឡែកនិងទីផ្សារ អាស៊ាននិយាយ​រួម ចំពោះសហគ្រាសនិងដៃគូនានារបស់ហូឡង់ផង​ដែរ។
 
ជាការឆ្លើយតប អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ដែល​ហូឡង់បន្តជាវិនិយោគិនអឺរ៉ុបធំបំផុត នៅវៀតណាម ហើយក្លាយទៅជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំទី២ ព្រមទាំង​ជាទីផ្សារ នាំ​ចេញធំមួយរបស់វៀតណាម ផងដែរ។ លោកបានស្វាគមន៍ការដែលប្រទេស ទាំ​ងពី​រ​ឯកភាព​គ្នាកសាងទំនាក់ទំនងភាពជាដៃគូគ្រប់​ជ្រុងជ្រោយ សំដៅពង្រីក ស​ក្ដានុ​ភាព​សហប្រតិបតិ្ត​ការអោ​យ​បាន​ល្អថែមទៀត​ ក៏ដូចជាឆ្លើយតបនឹងតម្រូ​វ ការអភិវឌ្ឍនៃប្រទេសទាំងពី​រ ជាពិសេស​គឺលើវិស័យ​ថាម​ពល​ក​កើត​ឡើង​វិញ កសិកម្មគុណភាពខ្ពស់ ឧស្សាហកម្មចំណីអាហារ កំពង់ផែសមុទ្រ សេវាកម្ម ភ័ស្តុភា និងទីក្រុង​ឆ្លាត​វៃ។​ លោកអគ្គលេខាបក្ស ប្រធានរដ្ឋក៏បានលើកសំណើថា ហូឡង់នឹងបន្តជំរុញអោយ EU សម្រេច​ការត្រួត​ពិនិត្យ​លើបែបបទគតិ​យុត្តដើម្បី ឆ្ពោះទៅរកការចុះ​ហត្ថលេខា​យ៉ាងឆាប់ៗ​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីវៀត​​ណាម - EU (EVFTA) និង​កិច្ចព្រមព្រៀងគាំពារវិនិយោគ​ (IPA)៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ