• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith​


 ទិដ្ឋភាពនៃជំនួបសន្ទនារវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក   Bounnhang Vorachith (រូបថតៈ TTXVN)
 

 នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ បាន​ប្រព្រឹត្ត​ទៅ​ជំនួប​សន្ទនា​រវាង​អគ្គ​លេខា​បក្ស​ ប្រធានរដ្ឋវៀតណាម​លោក Nguyen Phu Trong  ជាមួយអគ្គលេខាបក្ស ប្រធា​នរដ្ឋឡាវលោ​ក Bounnhang Vorachith​។

នៅឯជំនួបពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ជំរុញ​កិច្ច​សហប្រតិ​បត្តិ​ការ​លើគ្រប់​វិស័យ​រវាង​វៀត​ណាម​និង​ឡាវ ដោយឈរលើមូលដ្ឋាននៃកា​រពង្រីកស្មារតីឯករាជ្យ ភាពម្ចាស់​ការ និងឆន្ទៈមោះ​មុត ខ្លួនទី​ពឹង​ខ្លួន ​ជាពិសេស ពង្រីកឧត្តមភាពរបស់ប្រទេសនីមួយៗ​ ឈរលើគោលការណ៍សមភាព ​មានផល​ប្រយោជន៍​ជូន​គ្នាទៅ​វិញ​ទៅមក និងផ្តល់អាទិភាពនិង​ការលើកទឹកចិត្តគ្នាទៅវិញទៅ​មក ស្របតាម​ធម្មជាតិ​នៃទំនាក់​ទំនង​ពិសេស​រវាង​វៀតណាមនិងឡាវ។ ក្នុងស្មា​រតីនេះ ភាគីទាំងពីរបានឯកភា​ព បន្តពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​គ្រប់​វិស័យ​ រក្សាការជួបប្រាស្រ័យកម្រិតខ្ពស់ជាប្រចាំ ចែករំលែកបទពិ​សោធន៍លើការអភិវឌ្ឍន៍សេដ្ឋកិច្ច-ស​ង្គម ជាពិសេសស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង ពង្រីកទំនាក់ទំនងនិងសមាហរ​ណកម្ម​អន្តរជាតិ។


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានអញ្ជើញជាសាក្សី ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន (រូបថតៈ TTXVN)
 

ភាគីទាំង​ពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ រក្សាស្ថិរភាពនយោបាយ សណ្ដាប់​ធ្នាប់​សង្គម និងសុវត្ថិភាពនៅក្នុ​ងប្រទេសនីមួយៗ ​ដើម្បីកសាង​ខ្សែព្រំ​ដែន​ដែល​មាន​ស្ថិរភាព​និង​និរន្តរ​ភាព​ រវាងប្រទេសទាំងពីរ។

អគ្គលេខាបក្ស​ ប្រធានរដ្ឋលោក  Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានសម្តែងនូវការពេញចិត្តដោយឃើញថា វៀតណាមនិង​ឡាវមាន​ជំហររួ​ប​រួម​លើ​បញ្ហា​អន្ត​រ​ជាតិ​និង​តំបន់​។ ថ្នាក់ដឹកនាំទាំ​ងពីរបានអះអាង​ថា ក្នុង​បរិបទ​នៃស្ថាន​ភាព​បច្ចុប្បន្ន​មានបម្រែ​បម្រួល​យ៉ាង​ឆាប់​រហ័ស​និង​ស្មុគ​ស្មាញ ភាគីទាំងពីរនឹងបន្តធ្វើកា​រសម្របសម្រួលទាន់ពេលវេលា​មានប្រសិទ្ ធិភាព​និង​គាំទ្រ​គ្នាទៅ​វិ​ញ​ទៅមក​ ជាពិសេសនៅក្នុងក្រប​ខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ​អាស៊ាន​ អង្គការ​សហប្រជា​ជាតិ​និង​បណ្តាយន្ត​ការ​កិច្ច​សហប្រតិបត្តិ​ការអនុតំបន់ ទន្លេ​មេគង្គជាដើម​។ ថ្នាក់ដឹក​នាំទាំងពីរ​រូបបាន​សង្កត់​ធ្ងន់​នូវ​សារៈ​សំខា​ន់នៃការ​រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ​សុវត្ថិភាពនៅសមុទ្រខាង​កើត; គាំទ្រនូវ​តួនាទីនិងគោល​ការណ៍​នានា​របស់​អាស៊ាន​; ឯកភាពជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី ​ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ​ក្នុងនោះ មានអនុ​សញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨​២; រួមជាមួយភាគី​ពាក់ព័ន្ធ​អនុវត្តន៍​ពេញលេញ​និង​មាន​ប្រសិទ្ធភាពនូវសេចក្តីថ្លែងករណ៍រួម ស្តីពីការប្រតិ​បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (C​OC) រួមចំណែករ​ក្សាសន្តិ​ភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និង​លើពិភពលោក​។  ក្នុងឱកាស​នោះដែ រអ​គ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក​ Nguyen Phu Trong បានថ្លែ​ងអំណរ​គុណចំពោះ​ប្រទេសឡាវ​ ដែ​លបានគាំទ្រវៀតណាមឱ្យឈរឈ្មោះជាសមាជិកមិនអចិ​ន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ ​សហប្រជា​ជាតិដំណាក់កាល២០២០-២០២១ និង​ធ្វើជាប្រធាន អាស៊ាននៅឆ្នាំ ២០២០​ ខាង​មុខ​។

បន្ទាប់​ពីកិច្ចសន្ទនា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធាន​រដ្ឋឡាវ​ លោក Bounnhang Vorachith បានអញ្ជើញ​ជាសាក្សី ​ពិធីចុះ​ហត្ថលេខា​លើឯ​កសារ​កិច្ច​សហប្រតិបត្តិការ​ចំនួន​ ៩រវាងក្រសួងស្ថាប័នមួយចំនួន​នៃប្រទេសទាំងពីរផ​ងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top