• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងលោកជំទាវអញ្ជើញរួមជាមួយអាណិកជនអនុវត្តន៍ពិធីដោះលែងត្រីដើម្បីជូនដំណើរព្រះចង្ក្រាន


 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអាណិកជន (រូបថតៈ VOV)

 នាឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញជួបសំណេះ សំណាល​ជាមួយ​អាណិក​ជន ដោយបានសាកសួរអំពីស្ថាន​ភាព នៃជីវភាពរស់នៅប្រចាំថ្ងៃ និងលើក​ទឹកចិត្តឲ្យបងប្អូនរួ​បរួម​គ្នា ខិតខំប្រឹង​ជំនេះពុះពាររាល់ការលំបាក ក៏ដូច ជា​សម្របខ្លួនទៅក្នុងសង្គមប្រទេសសា​មី។

នារ​សៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩​ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងលោកជំទាវ អញ្ជើញ​រួមជាមួយ​អាណិកជន​វៀតណា​ម​ដែល​បាន​ត្រឡាប់​មក​មាតុ​ប្រទេស​ដើម្បី​ចូលរួម​កម្ម​វិធីនិ​ទាឃ​រដូវស្រុកកំណើតឆ្នាំ 2019 អនុវត្តពិធីបុណ្យដោះលែងត្រី នៅបឹង Hoan ​Kiem  (នៃរដ្ឋធានីហាណូយ) តាម​ប្រពៃណីរបស់ជាតិ  ក្នុ​ងឱ កាសជូនដំណើរព្រះចង្ក្រាន (ថ្ងៃទី ២៣ ទី​១២ តាមចន្ទគតិជារៀងរាល់ឆ្នាំ) សំដៅ​ឧទ្ទិស​កុសលសូម​ឲ្យប្រទេសជាតិសុខសន្តិភាព ប្រជាជនសម្បូរធូធា​រនិង​សុភមង្គល។

 
 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងលោកជំទាវជាភារិយា រួមជាមួយអាណិកជនអញ្ជើញអុជធូប ឧទ្ទិសកុសល សូមឲ្យប្រទេសជាសម្បូរធូធារ ប្រជាជនជួបតែសេចក្តីសុខចម្រើន សុភមង្គល (រូបថតៈ VOV)

បន្ទាប់​ពីបានអនុវត្តន៍ពិធីដោះលែងត្រីរួចហើយមក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បាន​អញ្ជើញ​ជួបសំណេះសំណាលជាមួយអាណិកជន ដោយ​បានសាកសួរអំពីស្ថានភាពនៃជី​វភាពរស់​នៅប្រចាំថ្ងៃ និងលើកទឹក​ចិត្តឲ្យបងប្អូនរួប​រួមគ្នា ខិតខំប្រឹងជំនេះពុះពាររា​ល់ការលំបាក ​ក៏ដូចជា​សម្រប​ខ្លួនទៅក្នុង​សង្គម​ប្រទេស​សាមី​។ ទន្ទឹមជាមួយគ្នានោះ រក្សាអត្តសញ្ញា​ណវប្បធម៌ជាតិនិងឆ្ពោះទៅស្រុកកំណើ​តនិង​ប្រ ទេសជាតិ​ជានិច្ច​។​

នា​ឱកាសចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័កកំពុងខិតជិតមកដល់ អគ្គលេខាបក្ស ប្រ ធានរដ្ឋ លោក Nguyen Phu Trong បានផ្ញើរនូវសេចក្តីជូនពរ​ដល់អាណិកជន ទាំងអស់និងក្រុមគ្រួសារ ជួប​តែសេចក្តីសុខចម្រើន ជាពិ​សេស ​ឈានចូលឆ្នាំថ្មី ប្រកប ដោយសុខភាពល្អ សុភមង្គលនិ​ងជោគជ័យគ្រប់ភារកិច្ច​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top