• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម


អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយ
គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្ត​វៀត​ណាមលោក Nguyen Phu Trong បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមស្តីពីលទ្ធផលការងារឆ្នាំ ២០១៦ និងទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០១៧។ នៅទីនេះ លោក Nguyen Phu Trong បានគូសបញ្ជាក់នូវលទ្ធផល ដែលទទួលបាននាពេលកន្លងទៅដោយអះអាងលក្ខណត្រឹមត្រូវ ក្នុងការបង្កើត គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមឡើងវិញ។ ស្តីពីទិសដៅភារ​កិច្ចនាពេលខាងមុខ លោក Nguyen​ Phu Trong បានក្រើនរំលឹកគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមគប្បីពង្រីកនូវតួនាទីរបស់ខ្លួនជាស្ថាប័នសេនាធិការយុទ្ធសាស្ត្្រទទួលបន្ទុកសេដ្ឋកិច្ច សង្គមសម្រាប់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយនិងគណៈលេខាធិ ការ។ លោក Nguyen Phu Trong ក៏បានសំណូមពរឲ្យគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមត្រូវបំពេញឲ្យបាន​ល្អថែមទៀតការងារត្រួតពិនិត្យ ឃ្លាំមើល និងចូលរួមយ៉ាងសកម្មទៅក្នុងកិច្ចការប្រឆាំងអំពើពុករលួយ ការ​ខ្ជះខ្ជាយ ជាពិសេសប្រមូលផ្តុំអ្នកជំនាញ ការមានសមត្ថភាពនិងប្រមូលផ្តុំចំណេះដឹងរបស់ស្ថាប័នដទៃក៏ដូច​ជារបស់សង្គមទាំងមូលផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

 ASIAD ២០៖ ​កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត

ASIAD ២០៖ ​កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត

នាថ្ងៃទី ២៥ ខែកញ្ញា ក្រុមកីឡាវៀតណាមបន្តស្វែងរកមេដាយបន្ថែមទៀតក្នុងការប្រកួត​បាញ់កាំភ្លើង ហែលទឹក និង​អត្តពលកម្ម នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ២០ (ASIAD ២០) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសជប៉ុន។

Top