• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្វាយសំបកពណ៌បៃតង Son La ត្រូវបាននាំចេញជាលើកដំបូងទៅកាន់ប្រទេសអង់គ្លេស


ស្វាយសំបកពណ៌បៃតងនៅស្រុក Yen Chau ខេត្ត Son La
 

ស្វាយសំបកពណ៌បៃតងចំនួន ៣ តោនក្នុងតំបន់ដាំដុះ Yen Chau ខេត្ត Son La ត្រូវ ​បាន​នាំចេញ​ជាផ្លូវ​ការ​ទៅកាន់​ទីផ្សារ​ចក្រភព​អង់គ្លេសចាប់ពីថ្ងៃទី ២០ ខែ​មីនា។ នេះគឺជាស្វាយមួយឡូត៍ស្វាយដំបូងប​ង្អស់​របស់ខេត្ត Son La ​ដែលត្រូវបាននាំចេញទៅកា​ន់ទីផ្សារ​អឺរ៉ុប។
 
ប្រការនេះបានបើកឱកាស​ថ្មីក្នុងការអះអាងពីពាណិជ្ជសញ្ញា​និងបង្កើត​ទិន្នផល ស្ថេរ​ភាពសម្រាប់​ស្វាយ​វៀត​ណាម​។ ដើម្បីបំពេញតាមស្ដង់ដារ​ក្នុងការនាំចេញស្វាយទៅកាន់ទីផ្សារចក្រភព​អង់​គ្លេស ផ្លែស្វាយ​ត្រូវ​ឆ្លើយ​តប​តាម​តម្រូវ​ការយ៉ាងត្បិតត្បៀតពីគេ​ ពោលគឺត្រូវតែទទួលការថែទាំតា​មដំណើរការស្អាត ​ដោយ​មិន ប្រើថ្នាំ​កំចាត់​ស្មៅឬ​ថ្នាំ​ភ្ញោច​នោះឡើយ​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ឡាវអះអាងថា ប្រទេសមិត្តភក្តិនិងអង្គការអន្តរជាតិនានា បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការ ៥០ឆ្នាំ នៃការអភិវឌ្ឍ

ឡាវអះអាងថា ប្រទេសមិត្តភក្តិនិងអង្គការអន្តរជាតិនានា បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការ ៥០ឆ្នាំ នៃការអភិវឌ្ឍ

ក្នុងឱកាសខួបលើកទី ៥០ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២៥) នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ ក្នុងទីក្រុងវៀងចន្ទ័ន បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាឡាវ បានរៀបចំពិធីជួបសំណេះសំណាលជាមួយតំណាងអង្គការអន្តរជាតិ និងស្ថាប័នការទូតនៃបណ្តាប្រទេសប្រចាំនៅឡាវ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក ង្វៀន មិញ តឹមនិងភរិយា អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

Top