29/04/2021 11:04 GMT+7 Email Print Like 0

ស្នើមិនយកថ្លៃសេវាធ្វើចត្តាឡីស័កសម្រាប់ប្រជាជនវៀតណាមដែលវិលត្រឡប់មកស្រុកកំណើតវិញតាមផ្លូវគោក

នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ២៧ ខែមេសា សមាជិកជាច្រើននៃគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ បានស្នើរដ្ឋាភិបាលមិនយកថ្លៃសេវាធ្វើចត្តាឡីស័កសម្រាប់ប្រជាជនវៀតណាមដែលវិលត្រឡប់មកស្រុកកំណើតវិញតាមដីគោក។

រូបថត៖ ក្រសួងសុខាភិបាល


ខណៈពេលដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅប្រទេសជាច្រើនក្នុងតំបន់នោះ ហើយកាលពីសប្តាហ៍មុន ចំនួនប្រជាជនដែលចូលមកវៀតណាមពីប្រទេសជិតខាងទំនងជាកើនឡើងច្រើន និងមានចំនួន ៤៨៣ ករណីនឆ្លងដែនខុសច្បាប់ ដែលកើនឡើង ១៦០ ករណី បើប្រៀបធៀបនឹងសប្តាហ៍មុន។ ហេតុដូច្នេះ វិធានការណ៍បន្ទាន់ដែលត្រូវបានគណៈ កម្មាធិការដឹកនាំជាតិលើកឡើងក្នុងកិច្ចប្រជុំ គឺត្រូវបន្តរឹតបន្តឹងការត្រួតពិនិត្យការឆ្លងដែនតាមច្រកព្រំដែនដីគោកនិងផ្លូវសមុទ្រ ដើម្បីរាំងស្កាត់កុំអោយមានករណីឆ្លងដែនខុសច្បាប់។

អញ្ជើញថ្លែងសន្និដ្ឋានក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានស្នើឱ្យក្រសួងសុខាភិបាលធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរនូវផែនការវិនិយោគបច្ចេកវិទ្យានិងបង្កើនសមត្ថភាពធ្វើតេស្ត ក៏ដូចជាសម្របសម្រួលជាមួយក្រសួងនគរបាលក្នុងការពិនិត្យមើលការអនុវត្តបទប្បញ្ញត្តិនៅតំបន់ធ្វើចត្តាឡីស័ក កុំឲ្យមានការឆ្លងនឹងកន្លែង។ ទន្ទឹមជាមួយគ្នានោះ  ត្រៀមឧបករណ៍និងសំភារៈ រួមទាំង ម៉ាស៊ីនដកដង្ហើម ដែលអាចឆ្លើយតបបានក្នុងករណីដែលមានអ្នកជំងឺជាច្រើន។ ចំណែកឯតំបន់នានា ត្រូវរក្សាការដាក់ពិន័យសម្រាប់ករណីមិនពាក់ម៉ាស់នៅតាមទីសាធារណៈ ហើយករណីឆ្លងដែនខុសច្បាប់ត្រូវបានដោះស្រាយយ៉ាងតឹងរឹងជាដាច់ខាត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ