31/05/2019 10:46 GMT+7 Email Print Like 0

ស្ថានភាពសេដ្ឋកិច្ចសង្គមនៃប្រទេសវៀតណាមក្នុងឆ្នាំ២០១៨ជា “ផ្ទាំងគំនូរស្អាតពេញលេញ”


 សមាជិកសភាលោក Be Minh Duc នៃខេត្ត Cao Bang ថ្លែងនៅសម័យប្រជុំ (រូបថត៖ quochoi.vn) 
 

សមាជិកសភាភាគច្រើនបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះលទ្ធ ផល​សេដ្ឋកិច្ច​សង្គម​ដែល​ប្រទេស​ជាតិ​សម្រេច​បាន​ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះ​ កំណើន GDP សម្រេចបានចំនួន៧,០​៨% ជាកម្រិត​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ ​២០០៨មក។
 
នាថ្ងៃទី៣០​ ខែឧសភា ឆ្នាំ​២០១៩ ដែលជាថ្ងៃធ្វើការទី៩នៃសម័យប្រជុំលើកទី៧ រដ្ឋ សភានីតិកាលទី១៤ រដ្ឋសភា​វៀត​ណាម​បានពិភាក្សានិងវាយតម្លៃបំពេញបន្ថែម ចំពោះលទ្ធផលនៃ​ការអនុវត្ត​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមនិ​ងថវិការដ្ឋឆ្នាំ ២​០១៨ ​ស្ថានភា​ពអនុវត្តផែន​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិ​ការដ្ឋចាប់ពីដើមឆ្នាំ ២០១៩មក។ សម័​យពិភាក្សានេះត្រូវបានផ្សាយដោយផ្ទាល់តាមរយៈប​ណ្ដាញ ឃោសនាម​ហាជន​ដើម្បីអោយ​អ្នកបោះ​ឆ្នោត​និងប្រជាជនទូទាំងប្រទេសអាច តាមដាន។
 
សមាជិកស​ភាភាគច្រើនបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះលទ្ធ ផលសេដ្ឋកិច្ចសង្គម​ដែលប្រ​ទេស​ជាតិ​សម្រេច​បាន​ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះ កំណើន GDP សម្រេចបានចំនួន ៧,០៨% ជាកម្រិតខ្ពស់​បំផុត​ចាប់​តាំង​ពីឆ្នាំ​ ២០០៨មក។ សមាជិកសភាលោក Be Minh Duc នៃខេត្ត Cao Bang បានលើកមតិថា៖
 
“លទ្ធផល​សេដ្ឋកិច្ចគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំងណាស់។ យើងបាន រក្សារឹង​មាំនូវ​ខឿន​សេដ្ឋកិច្ច​ឯករាជ្យ​ម្ចាស់​ការ​ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាស្ថិរ ភាពនយោបាយនិងបរិយាកាសសន្តិភាព ហើយឋានៈ​របស់​វៀត​ណាម​លើឆា​ក អន្តរជាតិក៏ត្រូវបានលើកកំពស់ផងដែរ។ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ សេដ្ឋ កិច្ចបន្ត​មាន​កំណើន​ល្អដែរ។ អ្នកបោះឆ្នោតបានវាយតម្លៃថា រាល់លទ្ធផលនេះគឺ អាស្រ័យដោយ​មានការ​បញ្ជាណែនាំ​យ៉ាង​ប្ដូរផ្ដាច់​ប្រក​បដោយនវានុវត្តភាពរបស់ រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ការខិតខំប្រឹងប្រែង​នៃប្រព័ន្ធ​នយោបាយ​ ទាំងមូលនិងប្រជាជនទូទាំងប្រទេស”។
 
នៅសម័យ​ពិភាក្សានេះដែរ មានបញ្ហាផ្សេងជាច្រើនត្រូវបានសមាជិកសភា និយាយដល់ដូចជា៖ ដំណោះ​ស្រាយផ្ទេ​រប្ដូ​រគ្រួសារធ្វើផលិតកម្មអាជីវកម្មក្លាយ ទៅជាសហគ្រាសដើម្បីឆ្ពោះ​ទៅ​រក​គោល​ដៅមាន​សហគ្រាស​ចំនួន​១​លានអង្គ ភាពនាឆ្នាំ២០២០ ការគ្រប់គ្រងតម្លៃទីផ្សារ សុវត្ថិភាពព័ត៌មាននិងសន្តិសុខ បណ្ដាញ ដំណោះ​ស្រាយធា​នាកំ​ណើនប្រកបដោយចីរភាព លើកកំពស់ទិន្នផល និងគុណភាពរបស់ពលករ ដំណោះស្រាយធានា​តុល្យភាព​ថវិកា​រដ្ឋ និង ធានា សណ្ដាប់ធ្នាប់ សន្តិសុខសង្គម​ជាដើម​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ