• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១៤ ធ្នូ

នាថ្ងៃទី ១៤ ខែធ្នូ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៥ ២២០ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៤ ៥២៤ នាក់ និងករណីស្លាប់ចំនួន ២៥២ នាក់។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១ ៤៤៣ ៦៤៨ នាក់។

គិតត្រឹមថ្ងៃទី ១៣ ធ្នូ នៅវៀតណាម ប្រជាជនដែលមានអាយុពី ១៨ ឆ្នាំឡើងទៅ ចំនួន ៩៦,៧ % ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសទី ១ និង ៧៩%  ទទួលបានការចាក់វ៉ាក់សាំងដូសទី ២ ផងដែរ។

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា

លើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា

នាថ្ងៃទី ២១ ខែមីនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ បានរៀបចំពិធីបូកសរុបកម្មវិធី "គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ" ដំណាក់កាល ២០២១-២០២៥។

Top