
ស៊ុយអែតចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍
នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅព្រះ រាជាណា ចក្រស៊ុយអែត របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានមានជំនួបធ្វើការជាមួយរដ្ឋលេខាធិការក្រសួងការបរទេសស៊ុយអែត លោកស្រី Annika Soder នៅទីស្នាក់ការក្រសួងការបរទេសស៊ុយអែត។ នៅក្នុងជំនួបធ្វើការនេះ រដ្ឋលេខាធិការ លោកស្រី Annika Soder បាន អះអាងថា៖ ស៊ុយអែតចាត់ទុកវៀតណាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
រីឯ អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានស្វាគមណ៍ការ ផ្តួចផ្តើមគំនិតរបស់ស៊ុយអែតអំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ក្នុងវិស័យអប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ -បច្ចេកវិទ្យានិងសុខាភិបាល៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម