• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្ដីថ្លែងការណ៍រួមវៀតណាម-ឥណ្ឌា

វៀតណាមនិងឥណ្ឌាបានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌារបស់ប្រធានរដ្ឋ​វៀត​ណាម​ លោក Tran Dai Quang ចាប់ពីថ្ងៃទី ២ដល់ទី៤ មិនាឆ្នាំ២០១៨ តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌា​ លោក Ram Nath Kovind។

សេចក្ដីថ្លែងការណ៍រួមនេះឲ្យដឹងថា ភាគីទាំងពីរឯកភាពលើការរក្សាជាប្រចាំនូវដំណើរទស្សនកិច្ចគ្នាទៅវិញទៅ​មក​ថ្នាក់ជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ តាមរយៈកាណាល់បក្ស រដ្ឋាភិបាល ស្ថាប័ននីតិបញ្ញាត្តិ តំបន់និងជួបប្រាស្រ័យ​រវាងប្រជាជន ហើយរៀបចំសម័យប្រជុំជាបន្តនៃគណៈកម្មាធិការចម្រុះថ្នាក់រដ្ឋមន្ត្រីការបរទេសក្នុងឆ្នាំ​២០១៨​ ដើម្បីលាតត្រដាងអនុវត្តន៍កម្មវិធីសកម្មភាពដំណាក់កាល២០១៧-២០២០។ ភាគីទាំងពីរបានឯកភាព​លើ​​កិច្ចសហប្រតិបតិ្តការសន្តិសុខការពារជាតិជាសសរទ្រូងដ៏សំខាន់និងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំ​នង​ជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។

ភាគីទាំងពីរយល់ព្រមគ្នាថា ការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មគឺជាគោលដៅយុទ្ធសាស្ត្រ ជាកត្តាគន្លឹះនៃ​ទំនាក់ទំនងទ្វេភាគី ហើយដាក់គោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១៥ពាន់លានដុល្លាអាមេរិក​នា​ឆ្នាំ២០២០។ ស្ដីពីកិច្ចសហប្រតិបតិ្តការវប្បធម៌ ឥណ្ឌាវាយតំលៃខ្ពស់ចំពោះសំណើរបើកមជ្ឈមណ្ឌលវប្បធម៌​វៀត​ណាម​ នៅឥណ្ឌា។

ភាគីទាំងពីរឯកភាពលើសារសំខាន់នៃការបង្កើនការតភ្ជាប់វៀតណាម-ឥណ្ឌាក៏ដូចជាអាស៊ាន-ឥណ្ឌា។ ភាគីឥណ្ឌា​ស្នើឲ្យវៀតណាមឆ្លៀតយកការផ្ដើមគំនិតច្នៃប្រឌិតរបស់ឥណ្ឌាលៃទុកឲ្យក្រុមប្រទេស CLMV រួមមានកញ្ចប់ឥណទានចំនួន ១ ពាន់លានដុល្លាអាមេរិក ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ខាងឌីជីថល់។

ភាគីទាំងពីរវាយតំលៃខ្ពស់ចំពោះកិច្ចសហការគ្នានៅវេទិកានានាក្នុងតំបន់និងអន្តរជាតិ ហើយអះអាងជាថ្មីម្ដង​ទៀតនូវការគាំទ្រគ្នាក្នុងការឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអ.ស.បក្នុង​អាណត្តិ​២០២០​-​២០២១​ ចំពោះវៀតណាមនិងក្នុងអាណត្តិ២០២១-២០២២ចំពោះឥណ្ឌា។

ភាគីទាំងពីរសង្កត់ធ្ងន់ទៅលើសារសំខាន់និងភាពចាំបាច់នៃការគោរពយ៉ាងដាច់ខាតច្បាប់អន្តរជាតិ ពិសេស​គឺ​អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ដោយឈរលើមូលដ្ឋាននោះ ភាគីទាំងពីរគាំទ្រការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅការសម្រេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top