14/02/2020 23:58 GMT+7 Email Print Like 0

សួនឧទ្យានបេតិកភណ្ឌអាស៊ាន

សួន​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​ ជា​សួន​ឧទ្យាន​​តំណាង​ឱ្យ​ភាព​ខិត​ខំ​ប្រឹង​ប្រែង​ នៃ​ការ​​អភិរក្ស​​​ជីវសាស្រ្តសម្បូរ​បែប​ ​និង​ពង្រីក​តម្លៃ​​ទេសចរណ៍​​ចំពោះ​ប្រទេសនានា​ដែល​​នៅ​តំបន់​​អាស៊ី​អាគ្នយ៍​។​

ពហុ​ជីវសាស្រ្ត​​ជា​ប្រភព​រស់​នៃ​ពួក​យើង​។ នោះ​ជា​ទីកន្លែង ដែល​​យើង​ខ្ញុំ​យក​ស្បៀង​អាហារ​ វត្ថុធាតុ​បង្កើតថ្នាំ​​ វត្ថុធាតុ​បម្រើ​​​វាយនភណ្ឌ​ សាងសង់​ហេដ្ឋារចនា​សម្ពន្ធ ​និង​ផលិតកម្ម​នៃ​​​សហគ្រាស ​វិស័យ​ឧស្សាហកម្ម​ជា​ច្រើនទៀត​​។ ដូច្នេះ​ បញ្ហា​ស្តី​ពី​​ពហុ​ជីវសាស្រ្ត​​​ បរិស្ថាន ​តែង​​​ត្រូវការ​លាយ​ចម្រុះ​ក្នុង​វិស័យ​​អភិវឌ្ឍន៍​ផ្សេង​ៗ”។​

បណ្ឌិត​ Theresa Mundita S. Lim នាយក​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ពហុ​ជីវសាស្រ្ត​អាស៊ាន​(ACB)។​

កម្មវិធី​សួនឧទ្យាន​​បេតិកភណ្ឌ​អាស៊ាន​ បាន​ពង្រាយ​​ចាប់​ពី​ឆ្នាំ២០០៦ ជាកម្មវិធី​មួ​យ​ក្នុង​ចំណោម​​កម្មវិធី​សំខាន់ ​​ដែល​បង្កើត​ដោយ​មជ្ឈមណ្ឌល​​អាស៊ាន​​ស្តី​ពី​ពហុ​ជីវសាស្រ្ត​ (ACB) បាន​ផ្តួច​ផ្តើម​​ឡើង​តាំងពី​ទើប​តែបង្កើត​មកម្លេះ​។ ប្រទេសនានា​ដែល​ជា​សមាជិក​អាស៊ាន​ បាន​ឯកភាព​​ថា​៖ “ការពារ​ពហុ​ជីវសាស្រ្ត​និង​គ្រប់​គ្រង​ចីរភាព​ នូវ​ប្រព័ន្ធ​អេកូឡូ​ស៊ី​ធម្មជាតិ​នៅ​​​តំបន់​​អាស៊ាន​ ជាការ​រួម​ចំណែក​កែលម្អរ​ជីវភាព​រស់នៅ​របស់​​​អ្នក​ស្រុក​”។​

បណ្ឌិត​ ង្វៀន​ វ៉ាន់​តៃ (Nguyen Van Tai) អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​បរិស្ថាន​ឱ្យ​ដឹង​ថា​ កម្មវិធី​សួនឧទ្យាន​​បេតិកភណ្ឌ​អាស៊ាន​ បាន​រដ្ឋមន្រ្តី​បរិស្ថាន​នៃ​ប្រទេស​នានា​ជា​សមាជិក​អាស៊ាន ​បង្កើត​ឡើង​ដោយ​គោល​បំណង​អភិរក្ស​ពហុ​ជីវសាស្រ្ត​ ដែល​មាន​សារសំខាន់​នៃ​តំបន់​និង​អន្តរជាតិ​, រួម​ចំណែ​​ក​លើកកម្ពស់​ការយល់​ដឹង​ អប់រំ​អំពី​បរិស្ថាន​ រួម​ចំណែក​បង្ហាញពី​បំណង​ប្រាថ្នា​នៃ​ប្រជាជន​នៃប្រទសនានា ដែល​​ជា​សមាជិក​អាស៊ាន​ អំពីារ​​អភិរក្ស​ធនធាន​ធម្មជាតិ​ ឆ្ពោះទៅរក​ការ​អភិវឌ្ឍ​ចីរភាព​។​

 


 សួន​ឧទ្យាន​ជាតិ Bidoup - ភ្នំ​បា​ (Ba) មាន​រុក្ខជាតិ​១.៩២៣​ប្រភេទ​ ក្នុង​នោះមាន​​ប្រភេទ​ពិសេស​​កម្រ​ដូចជា​៖ ដើម​ស្រល់​​សន្លឹក​រាប​ជាប្រភេទ​​​រុក្ខជាតិ​ដែល​​បាន​ពិភពលោក​កត់​សម្គាល់​មាននៅ​តែ​ ភ្នំ​បា​ (Ba), ផើ​មូ (Po Mu), ស្រល់​ក្រហម​, ស្រល់សន្លឹក៥​ដាឡាត (Dalat)​។ ដោយ​​ឡែក​ ពួក​​អម្បូរ​​អ័រគីដេ​​មាន​ទៅ​២៩៧​ប្រភេទ​ បាន​ចាត់ទុក​ជា​រាជធានី​ផ្កា​របស់​វៀតណាម​។​


 ទេសចរណ៍​​វប្បធម៌​ភូមិស្រុក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ពេញ​អញ្ជើញ​មក​កម្សាន្ត​នូវ​​​សួន​ឧទ្យាន​​ជាតិ​ឈឺម៉ុង​រាយ (Chu Mom Ray) ​។ រូបថត៖ កាសែត​រូបភាពវៀតណាម​


 សួន​ឧទ្យាន​ជាតិ​អ៊ូ​មិញ​ធឿង​ (U Minh Thuong) ជា​អាសយដ្ឋាន​ទេសចរណ៍​នា​ចុង​សប្តាហ៍ ​ទាក់ទាញ​​​ចំណាប់​អារម្មណ៍​មិនត្រឹម​តែនៃ​​ខេត្ត​​កៀន​​យ៉ាង​ នៅទាំង​តាម​​តំបន់​​ភូមិភាគ​ខាងត្បូវ​​វៀត​ណាម​។ ជាមួយ​នឹង​ប្រព័ន្ធ​​អេកូឡូស៊ី​ពិសេស​ អ៊ូមិញ​ធឿន​ (U Minh Thuong) នៅ​ចាត់ទុក​​ជា​បែប​ព្រៃពិសេស​រាប់បញ្ចូល​ជាប្រភេទព្រៃ​​កម្រ​របស់​ពិភពលោក​។ រូបថត៖ កាសែត​រូបភាព​វៀតណាម​


 តំបន់​​អភិរក្ស​ធម្មជាតិ​ង៉ុក​ឡិញ​ (Ngoc Linh) ដែល​​មាន​រុក្ខជាតិ​​ជាន់​​ខ្ពស់​១.០៩១​​ប្រភេទ​ ក្នុងនោះ​មាន​៤០ប្រភេទ​បាន​​រាប់​បញ្ចូល​​បញ្ជីក្រហម​វៀតណាម​ និង​២៥​ប្រភេទបាន​​រាប់​បញ្ចូល​ក្នុង​បញ្ជី​ក្រហម​ពិភពលោក​។ រូបថត៖ កាសែត​រូបភាព​​វៀតណាម​


 សួន​ឧទ្យាន​ជាតិ​​ហ្វាង​ឡៀន​ (Hoang Lien) បាន​​ចាត់ទុក​ជា​តំបន់​ព្រៃ​ពិសេស​​មួយ ​ក្នុង​ចំណោមព្រៃពិសេស​សំខាន់​​និង​ធំបំផុត​​របស់​វៀតណាម​។ រូបថត​៖ កាសែតរូបភាព​វៀតណាម​


 សួន​ឧទ្យាន​​ជាតិ​​បាបែ (Ba Be) ​មាន​ផ្ទៃដី​៧.៦១០​ហិកតា ក្នុងនោះ​មាន​ផ្ទៃដី​៣.២២២៦ហិក​តា​ ជា​តំបន់​បែង​ចែក​​អភិរក្ស​តឹង​រឹង​​​បំផុត​ និង​ផ្ទៃ​ទឹក​បឹង​ជាង​៣០០ហិកតា​។ សិក្សាវិទ្យាសាស្រ្ត​អះអាង ​នេះជា​តំបន់​សម្បូរ​ទៅ​ដោយ​ពហុ​ជីវសាស្រ្ត​ ដែលមាន​លក្ខណៈពិសេស​យ៉ាង​ច្រើន​នៃ​ប្រព័ន្ធ​​អេកូឡូស៊ី​គំរូ​ ព្រៃ​បៃតង​លើ​ភ្នំ​ថ្មកំបោល​ បឹង​លើ​ភ្នំ​ និងព្រៃបៃតង​ដីទំនាប។ រូបថត៖ កាសែត​រូបភាព​​វៀត​ណាម


 ប្រព័ន្ធ​​សត្វ​រុក្ខជាតិ​នៅ​សួន​ឧទ្យាន​ជាតិ ​អ៊ូមិញ​ធឿង​ (U Minh Thuong) សម្បូរ​បែប​​ ដំណាល​នោះ​ដើម​ស្មាច​ស្រុក​ នៅទីនេះនៅមាន​រុក្ខជាតិ​ជាង​២៤៣​ប្រភេទ មាន​សសៃក្រយៅ​ជាន់​ខ្ពស់​ ក្នុង​នោះ​មាន​ប្រភេទ​រុក្ខជាតិ​ដើម​ឈើធំ​ខ្ពស់​ ​ជា​ច្រើន​ដូចជា៖ ដើម​ព្រីង​ ដើមក្តុល​ជាដើម​។ល។ រូបថត៖ កាសែតរូបភាពវៀតណាម​
 

ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅទីក្រុ​ងដាឡាត​ (Dalat) (ខេត្ត​ឡឹម​ដុង - Lam Dong​) អគ្គនាយកដ្ឋាន​បរិស្ថាន ​(ក្រសួង​​ធនធាន​និង​បរិស្ថាន​) សហការ​នឹង​មជ្ឈមណ្ឌល​​ពហុជីវសាស្រ្ត​អាស៊ាន​ (​ACB) រៀបចំ​​ពិធី​ប្រគល់​ជូន​លិខិត​ទទួល​ស្គាល់​​និង​លើក​កិត្តិនាម​​សួន​ឧទ្យាន​បេតិកភណ្ឌ​ទាំង​៤​ ដែល​ទើប​នឹង​​ទទួល​ស្គាល់​​របស់វៀតណាម​។ ព្រឹត្តិការណ៍​នេះ កើន​​​សួន​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​របស់​វៀតណាមសរុប​​ឡើង​ដល់​ចំនួន​១០​ ជំរុញ​​​វៀតណាម​ក្លាយ​ជា​ប្រទេស​សមាជិក​ ​ដែលមាន​សួន​​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​ច្រើន​បំផុត​ក្នុង​តំបន់​។​

នា​ពិធី​ បណ្ឌិត ​ង្វៀន ​វ៉ាន់​តៃ (Nguyen Van Tai) ​អគ្គនាយក​នៃ​​នាយកដ្ឋាន​បរិស្ថាន​​និង​លោកស្រី Clarria C. Adida តំណាង​​មជ្ឈមណ្ឌល​ពហុ​ជីវសាស្រ្ត​អាស៊ាន ​បាន​ប្រគល់ជូន​លិខិត ​ទទួលស្គាល់​  ទទួលស្គាល់​សួន​​ឧទ្យាន​បេតិក​ភណ្ឌ​វៀតណាម​ទាំង​៤​​រួមមាន៖ សួនឧទ្យាន​ជាតិ Bidoup ​ - ភ្នំ​បា (Ba) ចំណុះ​ខេត្ត​ឡឹម​ដុង (Lam Dong)​​, សួនឧទ្យាន​ជាតិ​វូ​ក្វាង​ (Vu Quang) ស្ថិតនៅ​ឆ្លាស​កណ្តាល​សួនឧទ្យាន​ជាតិ​ផូ​ម៉ាត​(Pu Mat) (ខេត្ត​ងែ​អាន - Nghe An) និង​សួនឧទ្យាន​ជាតិ​ផុង​ញ៉ា​ - គែបាង​ (Phong Nha – Ke Bang) (ខេត្ត​ក្វាងនិញ - Quang Ninh​), សួន​ឧទ្យាន​ជាតិ​ឡ​ហ្គ័រ​ - ស្មាច​ (Lo Hoa - Sa Mat) ចំណុះ​ខេត្ត​តីនិញ  (Tay Ninh) និង តំបន់​អភិរក្ស​ធម្មជាតិ ​ង៉ុក​ឡិញ (Ngoc Linh) ចំណុះខេត្ត​កន​តុម (Kon Tum)។

 







 ប្រភេទបក្សី​កម្រ​ ប្រភេទ​ពស់ អណ្តើក​ត្រូពិក​ ផ្កា​ថ្ម​​ជាដើម​។ល។ បាន​អភិរក្ស​តឹង​រឹង​ នៅ​សួន​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​របស់​វៀតណាម​ចំនួន​១០​។ រូបថត៖ កាសែត​រូបភាព​វៀតណាម​
 

ការងារ​ទទួលស្គាល់​កិត្តិនាម​សួនឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​ រួម​ចំណែក​សំខាន់​ចំពោះ​ការងារ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​ មិនត្រឹមតែ​មានពហុជីវសាស្រ្ត​ខ្ពស់​នៅទាំង​មាន​តម្លៃ​វប្បធម៌​ ប្រវត្តិសាស្រ្ត​មកលើ​​ប្រទេសនានា​និង​ទូទាំងតំបន់​៕
 

 “ពេញ​អញ្ជើញទៅ​ដល់​ទីក្រុង​ដាឡាត​ (Dalat)​ យើង​ខ្ញុំ​មាន​ឱកាស​បានទៅ​ទស្សនា​សួន​ឧទ្យាន​ជាតិ Bidoup -​ ភ្នំ​បា​ បាន​កៀក​ជួប​ប្រាស្រ័យ​នឹង​​ខឿន​​វប្បធម៌​ក៏ដូច​ជា​ទេសភាព​ធម្មជាតិ​​នៅទីនេះ​។ សួន​ឧទ្យាន​ជាតិ Bidoup - ​​​ភ្នំ​បា (Ba) និង​ ឋបនីយ​​ជីវមណ្ឌល​ពិភពលោក Langbiang បាន​​អង្គការ​ UNESCO ទទួល​ស្គាល់​ រួមនឹង​​ជនជាតិ​ដែល​រស់នៅ​នៅទីនេះ បង្កើត​ជាតម្លៃ​ពិសេសដោយ​ឡែក​តម្រូវ​ការ​អភិរក្ស​”។​​
 

លោក​ស្រី​ Clarria C. Adida តំណាង​មជ្ឈមណ្ឌល​​ពហុជីវសាស្រ្ត​អាស៊ាន​។

 

 អត្ថបទ៖ កាសែតរូបភាព​វៀតណាម​សរុប    ​ រូបថត៖ កាសែត​រូបភាព​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ