• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សឹង្ហបុរីនិងកម្ពុជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី

 
ប្រធានាធិបតីសឹង្ហបុរីលោក Tony Tan Keng Yam (រូបថត៖AFP)

ប្រធានាធិបតីសឹង្ហបុរីលោក Tony Tan Keng Yam បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះ​រាជាណា​ចក្រ​កម្ពុជាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ តាមសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនីសំដៅជំរុញទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគី។ នារសៀលថ្ងៃទី៩ ខែមករា នៅជំនួបចរចាររវាងប្រធានាធិបតីលោក Tony Tan Keng Yam និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំទាំងពីរ​រូបបានឯកភាពលើការជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។ បន្ទាប់ពីជំ​នួប​នេះ ប្រធានាធិបតីលោក Tony Tan Keng Yam បានអញ្ជើញចូលរួមពិធីជប់លៀងក្រោមសហអធិបតីភាពរបស់ព្រះ មហាក្សត្រ នរោត្តម សីហមុនីនិងសម្ដេចតេជោ ហ៊ុន សែន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top