ប្រធានាធិបតីសឹង្ហបុរីលោក Tony Tan Keng Yam (រូបថត៖AFP)
ប្រធានាធិបតីសឹង្ហបុរីលោក Tony Tan Keng Yam បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ តាមសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនីសំដៅជំរុញទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគី។ នារសៀលថ្ងៃទី៩ ខែមករា នៅជំនួបចរចាររវាងប្រធានាធិបតីលោក Tony Tan Keng Yam និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពលើការជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។ បន្ទាប់ពីជំនួបនេះ ប្រធានាធិបតីលោក Tony Tan Keng Yam បានអញ្ជើញចូលរួមពិធីជប់លៀងក្រោមសហអធិបតីភាពរបស់ព្រះ មហាក្សត្រ នរោត្តម សីហមុនីនិងសម្ដេចតេជោ ហ៊ុន សែន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម