• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្សារៀនសូត្រតាមគំរូលោកប្រធានហូជីមិញដើម្បីបម្រើមាតុភូមិនិងប្រជាជន


 លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញថ្លែងនៅកម្មវិធី (រូបថត៖ VGP) 
 

កម្មវិធីសិល្បៈក្រោមប្រធានបទ “ហូជីមិញ - ដំណើរនៃសេចក្ដីប្រាថ្នា” ឆ្នាំ២០២០ ត្រូវ​បាន​គណៈ​កម្មាធិការ​ឃោសនា​អប់រំមជ្ឈឹម​រៀបចំឡើងនាយប់ ថ្ងៃទី១២ ឧសភា នៅទីក្រុងហាណូយ។ កម្មវិធីគឺសំដៅ​លើក​តម្កើង​គំរូ​ឆ្នើម​ៗ​ ក្នុងការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទ ហូជីមិញ។
 
អញ្ជើញ​ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអះអាងថា លោក​ប្រធាន​ហូជីមិញ​ជាគំរូដ៏ល្អឥតខ្ចោះអំពី សីលធម៌បដិវត្តន៍ ដែលបានបម្រើមាតុភូមិនិងប្រជាជនអស់ពីចិត្តពីថ្លើម។ លោក​ប្រធាន​ក៏ជានិមិត្តរូបនៃស្មារតីសប្បុរសធម៌របស់ប្រជាជាតិវៀតណាម និងជានិមិត្តរូប​នៃសីល​ធម៌​កុម្មុយនិស្តដ៏ខ្ព​ង់ខ្ព​ស់​ និងបរិសុទ្ធផងដែរ។ លោក នាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
 
“ក្នុង​ជំនួបប្រាស្រ័យលើកនេះ យើងមានការរំភើបចិត្តដោយបានជួបជុំ ជាមួយសមូហភាព និង​បុគ្គល​នានា​ដែល​បាន​ខិតខំប្រឹងប្រែងជំនះពុះពារ លើការលំបាកសាកល្បង លះបង់អស់ពីកម្លាំង​កាយចិត្ត​ទាំង​យប់​ទាំង​ថ្ងៃ ​ដើម្បីរួមចំណែកទៅក្នុងសមិទ្ធផលរួមរបស់ប្រជាជាតិ​ ក្នុងនោះមានជួរ​ គ្រូពេទ្យ​ដ៏មោះមុត​លើសមរ​ភូមិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង Covid-19 នាពេល កន្លងទៅ។ តាមរយៈកម្មវិធីនេះ រាល់គំរូដ៏ភ្លឺស្វាង​អំពី​ការសិក្សារៀន​សូត្រ​ ធ្វើតាមលោកប្រធាន រាល់រឿងរ៉ាវគួរឲ្យរំភើបចិត្តស្ដីពីស្មារតីទទួលខុសត្រូវ ចំពោះប្រជាជន ចំពោះ​ប្រទេស​ជាតិ​ ហើ​យរឿងរ៉ាវស្ដីពីសេចក្ដីស្រឡាញ់ មនុស្ស ស្ដីពីសីលធម៌ប​ដិវត្តន៍ដ៏បរិសុទ្ធ នឹងត្រូវបានរីកសាយ​ភាយ​ទៅ ក្នុង​សង្គម បង្កើតកម្លាំងចលក​រ​ដើម្បី​ជំរុញការអភិវឌ្ឍប្រទេសជាតិ”៕​

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top