ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ Vietnam+)
នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅរដ្ឋធានី Prahaបានប្រព្រឹត្តទៅសិក្ខាសាលានិស្សិតវៀតណាម នៅឆែកស្រាវជ្រាវវិទ្យាសាស្ត្រលើកទី៣។ចូលរួមក្នុងសិក្ខាសាលានេះមាននិស្សិត និងគ្រូបង្រៀនវៀតណាមដែលកំពុងសិក្សា រៀនសូត្រ ស្រាវជ្រាវនិងបង្រៀននៅសាធារណរដ្ឋឆែក សាធារណរដ្ឋអូទ្រី រួមទាំងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវជនជាតិឆែកមួយចំនួនទៀតផង។ ទន្ទឹមជាមួយនឹងបទអន្តរាគមន៍ជំនាញមក សិក្ខាសាលានេះក៏ជាវេទិកាសម្រាប់និស្សិត និងអ្នកស្រាវជ្រាវជំនាន់មុនៗផ្លាស់ប្តូរបទពិសោធន៍ ឲ្យជំនាន់ក្រោយៗសំដៅលើកកំពស់គុណភាព ប្រសិទ្ធភាពនៃសកម្មភាព ស្រាវជ្រាវវិទ្យាសាស្ត្រ។ ពោលគឺ ចាប់ពីការជ្រើសរើសប្រធានបទ ទំនាក់ទំនងជាមួយគ្រូណែនាំ ទៅដល់ការចូលរួមក្នុងបណ្តាវេទិកាវិទ្យាសាស្ត្រ នៅឆែកនិងបរទេសផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម