សាសនិកផ្សារភ្ជាប់នឹងជាតិសាសន៍ រួមជាមួយនឹងប្រទេសជាតិ
ផ្តើមពីជ្រុងជ្រោយវប្បធម៌ វៀតណាមអះអាងសាសនា ជាផលិតផលច្នៃប្រឌិតនៃមនុស្សជាតិ។ តម្លៃសីលធម៌នៃសាសនា បានវៀតណាមលើកកម្ពស់ ទទួលយកក្នុងបរិវេណទូលាយ ដោយសារមានលក្ខណៈមនុស្សសាស្រ្ត កៀកនឹងកំហិតសីលធម៌មួយចំនួន ដែលមនុស្សជាតិជឿនលឿនឆ្ពោះទៅកាន់។ អាចនាំពាក្យរបស់លោក Fidel Castro ដើម្បីបរិយាយច្បាស់លាស់ជាង៖ “យើងខ្ញុំអាចយល់ព្រមនឹងពាក្យប្រៀនប្រដៅរបស់ព្រះជាម្ចាស់ ដោយសារវាដូចនឹងគោលការណ៍របស់យើងខ្ញុំណាស់។ ប្រសិនបើ សមាគមសាសនាប្រៀនប្រដៅ “កុំលួចប្លន់” ប្រការមួយក្នុងចំណោមប្រការបដិវត្តរបស់យើងខ្ញុំ គឺបំបាត់ការលួចប្លន់ កឹបកេងប្រវញ្ច សូកប៉ាន់។ ប្រសិនបើ សមាគមសាសនាប្រៀនប្រដៅ “កុំពោលពាក្យកុហក” នោះជាប្រការមួយដែលយើងថ្កោលទោសបំផុត។ ពេលសមាគមសាសនាផ្សព្វផ្សាយស្មារតីបរិច្ចាគ ទ្រាំលំបាក មិនអួតអាង យើងខ្ញុំក៏ប្រព្រឹត្តដូច្នោះ ពេលយើងខ្ញុំអះអាងកាតព្វកិច្ចនៃការបដិវត្ត គឺត្រៀមពលី ស៊ូទ្រាំលំបាក និង ស្លូតត្រង់” (Fidel Castro និង សាសនា គណៈកម្មាធិការសាមគ្គីសាសនាកាតូលិកស្នេហាទឹកដីវៀតណាម ទីក្រុងហូជីមិញឆ្នាំ១៩៨៦ ទំព័រ២២៥)។ តថភាពប្រវត្តិសាស្រ្តវៀតណាមឱ្យដឹងថា ជំនឿ សាសនា រួមដំណើរនឹងជាតិ។ សាសនិកស្ទើរទាំងអស់ បានរួមដំណើរនឹងអ្នកកម្មុយនិស្ត ក្នុងបុព្វហេតុតស៊ូប្រឆាំង គាបសង្កត់ អយុត្តិធម៌ ដំណើរខឿនឯករាជ្យជូនជាតិ ហើយបច្ចុប្បន្នកំពុងខិតខំស្ថាបនា ការពារមាតុប្រទេស។ ក្នុងសមិទ្ធផលទាំងឡាយ ដែលវៀតណាមសម្រេចបាន មានការរួមចំណែកមិនតិច នៃបងប្អូនគោរពសាសនា។
វៀតណាមជាប្រទេសមានជំនឿ សាសនា រួមអត្ថិភាព ក្នុងនោះមានសាសនាលំហរចូលមួយចំនួនមកពីខាងក្រៅដូចជា៖ ព្រះពុទ្ធសាសនា កាតូលិក ដំណឹងល្អ ឥស្លាមជាដើម និង សាសនាមួយចំនួនប្រសូតចេញក្នុងប្រទេសដូចជា៖ កាវដាយ (Cao Dai) ហ្វ័រហាវ (Hoa Hao) ជាដើម។ ទោះបីការជំនឿ ការគោរពបូជានៃបងប្អូនកាន់សាសនាផ្សេងគ្នា ប៉ុន្តែក៏មានចំណុចប្រហាក់ប្រហែលនៅត្រង់ស្មារតីជនជាតិ ប្រពៃណីស្នេហាជាតិ ប្រពៃណីវប្បធម៌។ កត្តាជនជាតិបាន “ចាក់ឫស្ស” លើប្រជាជនវៀតណាមម្នាក់ៗ មុនពេលជឿតាមជំនឿ សាសនាណាមួយ។ ហេតុនេះហើយ ពេលមាតុប្រទេសជួបហានិភ័យ ពន្លឺនៃស្មារតីជនជាតិ បែរជាមានពន្លឺខ្លាំងឡើង។ បុព្វហេតុតស៊ូប្រឆាំងដំណើរឯករាជ្យជនជាតិ ព្រមទាំងដំណើរសេរីភាពជូនប្រជាជន ក្នុងនោះមានប្រជាជនកាន់សាសនា តាមគោលការណ៍ទឹកដីមានភាពឯករាជ្យ សាសនាទើបមានសេរីភាព។ បុព្វហេតុរួមតស៊ូប្រឆាំង បានផ្សារភ្ជាប់នឹងសាសនិកព្រមទាំងជនជាតិទាំងមួល។ ហើយសាសនិករួមដំណើរនឹងជាតិ បង្កើនកម្លាំងជូនប្លុកមហាសាមគ្គីទូទាំងប្រជាជន។ សព្វថ្ងៃ វៀតណាមមានអង្គការសាសនា៣៩នៃ១៤សាសនា បានរដ្ឋទទួលស្គាល់ និង ផ្តល់សិទ្ធិសកម្មភាព ជាមួយនឹងមូលដ្ឋានគោរពបូជា២៨.០០០កន្លែង មានសាសនិកជិត២៥លាននាក់ (ស្រូបយកប្រហែល២៧%ប្រជាជនទូទាំងប្រទេស)។ សកម្មភាពសាសនា នៅវៀតណាមប្រព្រឹត្តទៅអឹកធឹកណាស់។ រៀងរាល់ឆ្នាំ មានពិធីបុណ្យសាសនា និង ជំនឿមានដើមកំណើរក្នុងស្រុក លំដាប់ថ្នាក់ជាតិ ឬដឹកនាំដោយមូលដ្ឋានប្រហែល៨.៥០០ពិធីកិច្ច។ អង្គការសាសនានៅវៀតណាមបានលើកទឹកចិត្ត និង បង្កលក្ខណៈចូលរួមសកម្មភាពសុខាភិបាល វប្បធម៌ សង្គម មនុស្សធម៌ជាដើម តាមរយៈនោះរួមចំណែកចូលបទដ្ឋានស្ថាបនា អភិវឌ្ឍន៍ទឹកដី។ ដូច្នេះ នរណាម្នាក់និយាយថា៖ នៅវៀតណាម “សិទ្ធិសេរីភាពជំនឿសាសនាមានតែនៅលើក្រដាស" និង “មិនមានលក្ខណៈតថភាពជាក់ស្តែង" គឺពុំមានមូលដ្ឋាន។ នោះជាការសំឡឹងតែមួយជ្រុង ខ្វះសត្យានុម័ត ខ្វះសុឆន្ទៈចំពោះបញ្ហាជំនឿ សាសនា នៅវៀតណាម។ ក្នុងការខិតខំយ៉ាងច្រើនរបស់ខ្លួន រដ្ឋវៀតណាម បានធានាអនុវត្តសិទ្ធិសមភាពក្នុងគោលនយោបាយសិទ្ធិសេរីភាពជំនឿសាសនា ជាមួយនឹងគោលការណ៍មូលដ្ឋានបី៖ សមភាពអំពីជំនឿ សមភាពអំពីសិទ្ធិផលប្រយោជន៍ កាតព្វកិច្ច (កាតព្វកិច្ចសាសនា កាតព្វកិច្ចប្រជាជន) សមភាពអំពីច្បាប់។ ការធានាសិទ្ធិសេរីភាពជំនឿសាសនា នៅវៀតណាម បានសម្រប់ក្នុងការទំនាក់ទំនងសម្រប់ជាមួយនឹងកត្តាប្រវត្តិសាស្រ្ត - វប្បធម៌នៃជនជាតិ គួបផ្សំនឹងការរក្សាសន្តិសុខជាតិ អធិបតេយ្យភាពជាតិ៕
ជំនឿ សាសនា នៅវៀតណាមទោះបីផ្សេងគ្នាអំពីប្រភពដើម ទិសស្លោកប្រតិបត្តិសាសនា ប៉ុន្តែគ្មានជម្លោះ បែរជាស្រុះស្រួលចុះសម្រុង និង សម្រប់គ្នា ឆ្លុះបញ្ចាំងជីវភាពរស់នៅអរូបីសម្បូរបែប មេត្តា សន្តោស ស្រឡាញ់រាប់អាន នៃប្រជាជនវៀតណាម និង ស្មារតីសាមគ្គីទូទាំងជនជាតិ”។
អ្នកកាសែត Pavel Herman នៃកាសែតឥឡិចត្រូនិក "Parlamentnilisty.cz" Czech
អត្ថបទ និង រូបថត៖ កាសែតរូបភាពវៀតណាម
ពិធីលើកបង្គោលទង់នៅរាជវាំងហ្វេ
ពិធីសែនសូមសេចក្តីសុខឲ្យដំរី
ក្របីក្នុងជីវភាពរស់នៅវប្បធម៌វៀតណាម
ស្ថាបត្យកម្មសម័យរាជការលី តាមរយៈបច្ចេកវិទ្យា VR3D
គ្រឿងសង្ហារិមពិសេសច្នៃចេញពីដើមខ្មៅដៃពណ៌
ដំណើរច្នៃប្រឌិតនិមិត្តសញ្ញារដ្ឋវៀតណាម
ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 លើកទីពី នៅខេត្តដាណាំង (Da Nang)
ស្លាកស្នាមវៀតណាមលើចរន្តរូបថត នៅប្រទេសបារាំង
ជនបរទេសរាប់ពាន់នាក់នៅទីក្រុង ដាណាំង (Da Nang) ត្រូវបានផ្តល់អាទិភាព សម្រាប់ការធ្វើតេស្តរកឃើញជំងឺ Covid-19
ទ្រឿងសា (Truong Sa) រឹងមាំចំពោះមុខរលកសមុទ្រ
ទីក្រុងហូជីមិញសព្វថ្ងៃ
ឈុតតេស្ត virus SARS-CoV-2 “Made in Viet Nam” ចេញទៅពិភពលោក
នាវាពេទ្យយោធាលេខ៥៦១ - មន្ទីរពេទ្យចល័តលើសមុទ្រខាងកើត
“ព្រះនេត្រ” លើសមុទ្រខាងកើត
ជនជាតិឡឺ (Lu) គោរពបូជាព្រលឹងវិញ្ញាណក្របី
បណ្តាជើងនាវាធ្វើដំណើទៅកាន់ស្រុកកោះ ទ្រឿងសា (Truong Sa) ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម។
ឆើតឆាយរដូវបុណ្យផ្កាដាឡាតឆ្នាំ២០១៩
អ្នកថតរូប យ៉ាន ថាញសើន (Gian Thanh Son) ល្បីឈ្មោះដោយរូបថតកោះសមុទ្រវៀតណាមថតពីលើអាកាស
កាលៈទេសៈធម្មជាតិរបស់សិល្បករអ្នកថតរូបបីឡាម (Bay Lam)
ពង្រីកចំណុចខ្លាំងនៃបេតិកភណ្ឌ UNESCO ប្រចាំនៅវៀតណាម
មជ្ឈមណ្ឌលត្រួតពិនិត្យ ADN -ទីកន្លែងតភ្ជាប់អំពើល្អប្រសើរនៅប្រទេសវៀតណាម
ភាសាដួងចិត្តអ្នកភូមិភែវ (Pheo)
ធនាគារជាលិកា និង ជំហានថ្មីនៃវិស័យសុខាភិបាលវៀតណាម
លោក Mark Rapoport៖ វត្ថុបុរាណនីមួយៗ បង្កប់ជម្រៅវប្បធម៌ជនជាតិវៀតណាម
រូបភាពមួយចំនួនបង្ហាញអំពីសង្គ្រាមបានធ្វើឡើង នៅខេត្ត កាវបាំង (Cao Bang) នា៤០ ឆ្នាំមុន