20/06/2019 11:05 GMT+7 Email Print Like 0

សារព័ត៌មានរួមចំណែកយ៉ាងសកម្មទៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជន

 ថ្លែងនៅទីនេះ ប្រធានសម្ព័ន្ធបណ្ដាអង្គការ មិត្តភាព វៀតណាមលោកស្រី Nguyen Phuong Nga បាន​សង្កត់​ធ្ងន់​ថា ​នាពេល​​កន្លង​ទៅ ស​ម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម​បានអះអាងនូវឋានៈនិ​ងតួនាតី ​ជាកម្លាំង​ស្នូល​នៃកិច្ចការ​បរទេស​ប្រជាជន។
 
ក្នុងឱកាសរំលឹកខួប​លើកទី៩៤ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ១៩២៥-ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩) នាព្រឹកថ្ងៃទី១៩ ខែមិថុនា នៅរដ្ឋធានីហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម បាន​រៀបចំពិធីជួប​ ជុំជាមួយបណ្ដាស្ថាប័នសារព័ត៌មាន។ ថ្លែងនៅទីនេះ ប្រធានសម្ព័ន្ធបណ្ដាអង្គការ មិត្តភាព​វៀត​ណាម​​លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា នាពេល កន្លងទៅ សម្ព័ន្ធប​ណ្ដា​អង្គការ​មិត្តភាព​វៀត​ណាម​បាន​អះអាងនូវឋានៈនិងតួនាតី ជាកម្លាំងស្នូលនៃកិច្ចការបរទេសប្រជាជន។ មិនត្រឹ​មតែ​ខិត​ខំប្រឹង​ប្រែង​បើកទូ​​លាយ​ទំនាក់ទំនងសាមគ្គីភាពមិត្តភាព​ និងកិច្ចសហប្រតិបតិ្តការជាមួយប្រជាជន ពិភព​លោកប៉ុណ្ណោះទេ ​ថែមទាំង​កិច្ចការបរទេសប្រជាជនក៏​បានរួមចំណែកយ៉ាង សកម្មទៅក្នុងការ​ជំរុញ​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិ​បតិ្តការ និងការអភិវឌ្ឍលើ ពិភពលោក ក៏ដូចជា​ចលនា តស៊ូ ការពារនិងជំរុញផ​លប្រយោជន៍​ជាតិ ជាពិ​ សេសគឺក្នុងបញ្ហានានាដូចជាបញ្ហាអធិ​បតេយ្យភាព ព្រំដែន ប្រជាធិបតេយ្យ សិទ្ធិ​​មនុស្ស​ និង​សាសនា ដើម្បី​ជួយ​អោយមិត្ត​ភក្តិអន្តរជាតិមានការយោគយល់​យ៉ាង ត្រឹមត្រូវអំពីស្ថានភាពនៅ​វៀតណាម ផងដែរ។ ​រាល់​ជោគជ័យ​ទាំងនោះមាន​ការ រួម​ចំណែកគួរអោយកត់សម្គាល់នៃប​ណ្ដាស្ថា​ប័នសារព័ត៌មាន វៀតណាម​។
 
នាពេលខាង​មុខ វៀតណាមនឹងរៀបចំព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់ ជាច្រើន ជាពិសេសគឺក្នុងឆ្នាំ២០២០ វៀត​ណាម​នឹងទទួលតំណែងជាប្រធាន ​អាស៊ានផង ហើយជា​សមាជិកមិន​អចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សាសន្តិ​សុខ​អង្គការ​សហ​​ប្រជាជាតិ​អាណត្តិ២០២០-២០២១ ទៀតផង។ ហេតុនេះហើយ​ កិច្ចការបរទេស ​ប្រជាជនចាំបាច់​ត្រូវបាន​ជំរុញយ៉ាង​ខ្លាំងក្លាថែមទៀត សំដៅកៀរគរ​ការគាំទ្រ​ របស់អន្តរជាតិ រួមចំណែក​ទៅក្នុងការ​ស្ថាបនានិង​រក្សាអោយ​បានរឹងមាំនូ​វបរិ​​យាកាស​អន្តរជាតិប្រកបដោយសុខ​សន្តិភាព ស្ថិរភាព ដែលជួយសម្រួលដល់​បុព្វ ហេតុ​កសាង ការពារមាតុ​ប្រទេស និងលើកកំពស់ឋានៈអន្ត​រជាតិរបស់វៀត​​ណាម​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ