29/04/2019 08:50 GMT+7 Email Print Like 0

សារផ្សេងៗគ្នានៃប្រទេសកូរ៉េទាំងពីរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១ នៃការរៀបចំកិច្ចប្រជុំកំពូល

 នាថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៩ កូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានលើកឡើងនូវសេចក្តីប្រកាសផ្សេងៗគ្នា ក្នុង​ឱកាស​រំលឹកខួបលើកទី១នៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត រវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងថ្នាក់​ដឹក​នាំកូរ៉េខាងជើងលោក Kim Jong-un នៅក្នុង​ភូមិផ្អាកសង្គ្រាម Panmunjom ។
 
ប្រទេស​កូរ៉េខាងត្បូងបានប្រារព្ធពិធីខួបអនុស្សាវរីយ៍នេះនៅភូមិផ្អាកសង្គ្រាម Panmunjom ចំណុះប្រទេស​ខ្លួន​ដោយ​មាន​ការចូលរួមរបស់មន្ត្រីនិងប្រជាជនប្រមាណ ៥០០ នាក់។ ក៏ប៉ុន្តែទាំងលោក Moon Jae-in និងលោក Kim Jong-un មិនបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់ដូចពោលខាងលើនេះទេ។

គួរបញ្ចាក់​​ថានៅក្នុងសារមួយដែលបានចុះផ្សាយតាមរយៈវីឌីអូដែលផ្ញើរទៅកាន់ពិធីនេះ លោក Moon Jae-in បាន​សម្តែង​នូវសុទិដ្ឋិនិយមថាប្រទេសកូរ៉េទាំងពីរនឹងសម្រេចបាននូវ "សុខសន្តិភាព" និងរួមទទួល​បាន​នូវ​វិបុលភាព​ដោយឈរ​នៅលើ​មូលដ្ឋាននៃកិច្ចព្រមព្រៀងកំពូល ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងលោក​ Kim Jong-Un កាលពី ឆ្នាំទៅមិញ​។ លោក Moon Jae-in ក៏បានលើក​ច្បាស់ថា​ប្រទេស​កូរ៉េទាំងពីរ​បានដកបុស្តិ៍​យាមនៅក្នុង​តំបន់​គ្មាន​យោធា ​(DMZ) ហើយកិច្ចការតភ្ជាប់ផ្លូវដែកនិងផ្លូវគោកអន្ត​រកូរ៉េក៏ ត្រូវបានបង្ហើយរួចរាល់​ផងដែរ។ យ៉ាង​ណាមិ​ញ​ កូរ៉េខាងជើងមិនបានឆ្លើយតបនឹងការអញ្ជើញរបស់កូរ៉េខាងត្បូងឱ្យចូលរួមក្នុងពិធីនោះទេ រួម​ទាំង​ដាស់​តឿន​ឱ្យ​កូរ៉េខាងត្បូងគប្បីអនុវត្តរាល់ "វិធានការវិជ្ជមានបន្ថែមទៀត" សំដៅកែលម្អនូវ​ទំនាក់​ទំនង​ទ្វេភាគី​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ