28/08/2020 15:18 GMT+7 Email Print Like 0

សហរដ្ឋអាមេរិកប្រកាសបន្តធ្វើសកម្មភាព រហូតដល់ពេលណាចិនបញ្ឈប់​ទង្វើ​បង្ខិត​បង្ខំនៅសមុទ្រខាងកើត

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo កាលពីថ្ងៃទី ២៦ ខែសីហា បានចេញសេចក្តីថ្លែងការណ៍ ដោយសង្កត់ធ្ងន់ថា សហរដ្ឋ អាមេរិកនឹងបន្តធ្វើសកម្មភាព រហូតដល់ពេលណាចិនបានបញ្ឈប់ទង្វើបង្ខិតបង្ខំនៅសមុទ្រខាងកើត។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo (រូបថត៖ NBC News)


សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសលោក Pompeo បានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រការរក្សាសមុទ្រខាងកើតប្រកបដោយសេរីភាព និងបើកចំហ។ សហរដ្ឋអាមេរិកគោរពសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ ដោយមិនប្រកាន់ថាជាប្រទេសតូចឬប្រទេសមហាអំណាចឡើយ ព្រមទាំងស្វែងរកវិធីរក្សាសន្តិភាពនិងសេរីភាពនៅដែនសមុទ្រ ស្របតាមច្បាប់អន្តរជាតិ។

លោក Pompeo បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមដាក់កំហិតទិដ្ឋាការលើបុគ្គលចិនដែលមានការទទួលខុសត្រូវ ឬពាក់ព័ន្ធក្នុងការសាងសង់ឬធ្វើយោធូបនីយកម្មនៅតាមទីកន្លែង ដែលមានជម្លោះនៅសមុទ្រខាងកើតឬការដែលចិនមានទង្វើបង្ខិតបង្ខំចំពោះបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានប្រកាសអធិបតេយ្យភាព សំដៅរារាំងប្រទេសទាំងនេះ មិនឲ្យធ្វើការទាក់ទងជាមួយប្រភពធនធាននៅដែនសមុទ្រ។ បុគ្គលទាំងនេះនឹងមិនបានអនុញ្ញាតឲ្យចូលទឹកដីសហរដ្ឋអាមេរិកឡើយ ហើយក្រុមគ្រួសាររបស់ពួកគេក៏នឹងត្រូវបានសហរដ្ឋអាមេរិកដាក់កំហិតទិដ្ឋាការផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ