06/07/2020 14:47 GMT+7 Email Print Like 0

សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លងជំងឺ COVID-១៩ ថ្មីខ្ពស់បំផុត ហើយប្រទេសម៉ិកស៊ិកបានវ៉ាដាច់ប្រទេសបារាំងអំពីចំនួនករណីស្លាប់ដោយសារជំងឺឆ្លងនេះ

យោងតាម​គេហទំព័រស្ថិតិ worldometers.info គិបានឲ្យដឹងថាគិតត្រឹម ដល់ថ្ងៃទី ៥ ខែកក្កដា នៅទូទាំង​ពិភពលោក​បាន​កត់ត្រាករណីឆ្លង COVID-១៩ ជាង ១១,៣ លានករណីដែលក្នុង​នោះមាន​អ្នកឆ្លងជាង ៥៣៣​.០០០​ នាក់។ រហូតមកដល់បច្ចុប្បន្នជំងឺឆ្លងនេះបានរីករាលដាលក្នុងប្រទេសនិងតំបន់ដែនដីចំនួន ២១៦ នៅ​ទូទាំង​ពិភពលោក​។
 
ប្រទេស​ដែលរងផលប៉ះពាល់ខ្លាំង ជាងគេបំផុតនៅលើ​ពិភពលោក​គឺសហរដ្ឋ​អាមេរិក ដែល​មាន​ករណី​ឆ្លង​ជំងឺ​ចំនួន​ ២,៩៣ លានករណីនិងមានអ្នកស្លាប់ជាង ១៣២.០០០ នាក់។ យោង តាមការ​ស្ថិតិ​ដាច់​ដោយ​ឡែក​ពីសកល​វិទ្យាល័យ​ Johns Hopkins បានឲ្យដឹងថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ប្រទេសនេះបានកត់ ត្រាករណីជាង ៤៣.០០០​ ករណីថែមទៀត នៅក្នុងបរិបទដែលចំនួន ករណី ឆ្លងថ្មីទូទាំងប្រទេសនេះបន្តកើនឡើងយ៉ាងគំហុក។
 
នៅទ្វីប​អាស៊ីវិញ ប្រទេសជប៉ុនបានបញ្ជាក់ថាមានអ្នកឆ្លងជំងឺថ្មីចំនួន ២៧៤ ថែមទៀតនាថ្ងៃទី ៤ ខែកក្កដា។ នេះ​ជាថ្ងៃដែលមានចំនួនករណីឆ្លងថ្មីខ្ពស់ បំផុតឲចាប់តាំង​ពីប្រទេស​នេះបាន​ប្រកាស​គ្រាអាសន្ន​នៅទូទាំង​ប្រទេស​កាល ពីថ្ងៃទី ២៥ ខែឧសភាផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ