• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហប្រតិបតិ្តការផ្សព្វផ្សាយ ពន្លឿនទេសចរណ៍វៀតណាមតាមរយៈការប្រណាំងរថយន្ត F1

នាថ្ងៃទី២១កុម្ភៈ នៅរដ្ឋធានីហាណូយ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមនិងក្រុមហ៊ុន Vietnam Grand Prix (VGPC) បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងសហប្រតិបតិ្តការវដ្តទី១ឆ្នាំ២០២០-២០២៥ ស្ដីពីការផ្សព្វផ្សាយ ពន្លឿនទេសចរណ៍វៀតណាម តាមរយៈការប្រណាំងរថយន្ត F1។
ទិដ្ឋភាពនៅពិធីចុះហត្ថលេខា (រូបថត៖ qdnd.vn)


តាមនោះ ភាគីទាំងពីរនឹងធ្វើសកម្មភាពឃោសនា ផ្សព្វផ្សាយទេសចរណ៍វៀតណាមនិងការប្រណាំងរថយន្ត F1 លើមធ្យោបាយសារព័ត៌មាន មហាជននានា ព្រមទាំងចូលរួមពិព័រណ៍និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅឯបរទេសនិងជួបប្រាស្រ័យជាមួយសារព័ត៌មានអន្តរជាតិក្នុង ក្របខ័ណ្ឌការប្រណាំង F1 នៅវៀតណាមផងដែរ។

ការប្រណាំងរថយន្ត F1 ជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីជួយឲ្យវៀតណាមធ្វើឡើងផលិតផលទេសចរណ៍ថ្មី ដែលជាទេសចរណ៍ផ្សាភ្ជាប់នឹង ព្រឹត្តិការណ៍កីឡាធំៗ។ ជាពិសេសគឺការធានារៀបចំការប្រណាំង F1 នៅទីក្រុងហាណូយនាខែមេសាឆ្នាំ២០២០ ក្នុងបរិបទដែលផ្នែកទេសចរណ៍ ទូទាំងសកលលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19 នោះ គឺសារពោរពេញទៅដោយអត្ថន័យស្ដីពីគោលដៅទេសចរណ៍មួយប្រកបដោយសុវត្ថិភាពនិងគរឲ្យទាក់ទាញចំពោះមិត្តភក្តិអន្តរជាតិផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top