• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមជាច្រើនទទួលបានការបញ្ជាទិញរហូតដល់ដំណាច់ឆ្នាំ ២០២១

សកម្មភាពកែច្នៃត្រីសម្រាប់ការនាំចេញ (រូបថត៖ TTXVN)
 

វឌ្ឍនភាពក្នុងការធ្វើអាជីវកម្ម និងការនាំចេញទំនិញបានធ្វើឲ្យសហគមន៍ធុរកិច្ចមានជំនឿជាក់ថែមទៀតទៅលើការស្ដារសេដ្ឋកិច្ចឡើងវិញ។ យោងតាមលោក Tran Dinh Trong  សេដ្ឋកិច្ចវិទូម្នាក់បានឲ្យដឹងថា៖ បណ្ដាសហគ្រាស រួមជាមួយរដ្ឋាភិបាល និងសង្គមទាំងមូលត្រូវផ្ដោតសំខាន់លើការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ហើយចាត់ទុកថា នេះគឺជាភារកិច្ចដ៏សំខាន់ ដើម្បីកំណើន និងអភិវឌ្ឍន៍ផលិតកម្ម។ លោកបានឲ្យដឹងថា៖ “បន្តសកម្មភាពប្រើប្រាស់ក្នុងស្រុក តាមរយៈវិធានការជំរុញតម្រូវការផ្សេងៗគ្នា ហើយរួមចំណែកដល់តម្រូវការ ក្នុងប្រតេសកើនឡើង និងអភិវឌ្ឍន៍ ដើម្បីធានាធាតុចេញសម្រាប់ផលិតផល ហើយអ្នកផលិតនឹងមានអារម្មណ៍នឹងនរចិត្ត ក្នុងការផលិត។ យើងកំពុងពង្រីកបណ្ដាសកម្មភាពនៃចេញតាមរយៈការអនុវត្តរាល់កិច្ចព្រមព្រៀងនាពេលថ្មីៗនេះ នឹងក្លាយទៅជាឱកាសសម្រាប់សហគ្រាសបន្តផលិតកម្ម។ ដូច្នេះហើយ ការទាក់ទងជាមួយទីផ្សារថ្មី ដើម្បីនាំចេញទំនិញ គឺជាឱកាសសម្រាប់សហគ្រាសវៀតណាមធ្វើការនាំចេញប្រកបដោយប្រសិទ្ធភាពផងដែរ”។

ទោះបីជាស្ថិតក្នុងបរិបទដ៏លំបាកក៏ដោយ ប៉ុន្តែនៅតែមានសញ្ញាវិជ្ជមាននៅតាមសហគ្រាសមួយចំនួន។ ប្រការនេះបាន និងកំពុងរួមចំណែកទៅក្នុងការសម្រេចគោលដៅកំណើនសេដ្ឋកិច្ចរបស់វៀតណាម ក្នុងឆ្នាំនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top