27/11/2019 15:31 GMT+7 Email Print Like 0

សហគ្រាសវៀតណាមនិងកម្ពុជាដើម្បីពង្រឹងការតភ្ជាប់

នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅរដ្ឋធានីភ្នំពេញប្រទេសកម្ពុជាបានប្រព្រឹត្តទៅកម្មវិធីតភ្ជាប់ពាណិជ្ជកម្មរវាងធុរជននៅខេត្តអានយ៉ាង(An Giang) និងខេត្តទៀនយ៉ាង ( Tien Giang) ជាមួយសហគ្រាសកម្ពុជា។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh
បានថ្លែងនៅក្នុងពិធី (រូបថត៖vov.vn)

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគខេត្តអានយ៉ាងសហការជាមួយមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្តទៀនយ៉ាង និងក្លឹបពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីសហគ្រាសជាង ១៥០ នៃប្រទេសទាំងពីរ។ ធុរជនទាំងឡាយបានផ្លាស់ប្តូរព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការនិងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានិងកិច្ចសន្យាពាណិជ្ជកម្មជាច្រើន។

លោក Nguyen Thanh Dung - ប្រធានក្លឹបពាណិជ្ជកម្មវៀតណាមប្រចាំ នៅកម្ពុជាបានវាយតម្លៃថា៖ «ប្រទេស វៀតណាមមានខេត្តជាច្រើនដែលមានព្រំដែនជាប់នឹងប្រទេសកម្ពុជាដែលមានលក្ខណៈពិសេសវប្បធម៌និងផលិតផលស្រដៀងនឹងគ្នា ព្រមទាំងការដឹកជញ្ជូនតាមផ្លូវជើងគោក ផ្លូវជើងទឹក និងផ្លូវជើងអាកាសយ៉ាងងាយស្រួលជាច្រើនផងដែរ។ ហេតុដូច្នេះ យើងត្រូវធ្វើយ៉ាងមេដើម្បីឲ្យសកម្មភាពវិនិយោគនិងពាណិជ្ជកម្មរវាង វៀតណាមនិងកម្ពុជាបន្តកើនឡើងទាំងគុណភាពនិងបរិមាណ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយម្យ៉ាងវិញទៀតគឺនាំមកនូវផលចំណេញសម្រាប់សហគ្រាស ហើយមួយទៀតគឺរួមចំណែកដល់ការជំរុញចំណងមិត្តភាពវៀតណាម - កម្ពុជាឲ្យកាន់តែជិតស្និទ្ធថែមទៀតផងដែរ»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ