• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមចូលរួមផ្សារណាត់សិប្បកម្មវិចិត្រសិល្បះនៅអ៊ីតាលី

 
សហគ្រាសវៀតណាមចូលរួមផ្សារណាត់សិប្បកម្មវិចិត្រសិល្បះនៅអ៊ីតាលី

នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ មណ្ឌលទំនិញសិប្បកម្មវិចិត្រសិល្បះវៀតណាម នៅផ្សារណាត់សិប្បកម្មវិចិត្រសិល្បៈអន្តរជាតិ​ លើកទី ២២ “ L’ Artigiano in Fiera 2017” នៅទីក្រុង Milan បានបើក ដោយមានការចូលរួមរបស់​សហគ្រាស​វៀតណាមចំនួន ៣០ ។ ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Nguyen Duc Thanh បានអោយដឹងថា៖ដោយមានការចូលរួមរបស់សហគ្រាសចំនួន ៣ ពាន់ មកពីប្រទេសចំនួន ១១០ លើទូទាំងពិភពលោក  “ L’ Artigiano in Fiera 2017” ជាឱកាសមួយដើម្បីសហគ្រាសវៀតណាម ក្តាប់ជាប់តម្រូវការរបស់ទីផ្សារ ផ្សព្វផ្សាយនិងបើកទូលាយបណ្ដាញចែកចាយទំនិញរបស់ខ្លួន។

កម្មវិធីបើកមណ្ឌលទំនិញវៀតណាមបានទាក់ទាញការចូលរួមជាច្រើនកុះករពីភ្ញៀវទស្សនានិងមិត្តភក្តិអន្តរជាតិ​។ ដោយមានទំហំជិត១៥០០ម៉ែត្រក្រឡា ក្រៅពីការផ្សព្វផ្សាយអំពីទំនិញសិប្បកម្មវិចិត្រសិល្បះនោះបណ្ដាសហគ្រាសវៀតណាមក៏បាននាំមកនូវរូបភាពប្រទេសវៀតណាមដ៏ស្រស់ស្អាត និងរួសរាយរាក់ទាក់ស្និទ្ធស្នាលទៀតផង ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top