• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសរឹតបន្តឹងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩

សហគ្រាសរឹតបន្តឹងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ (ប្រភព៖ VOV) 
 

ដើម្បីទប់ស្កាត់ការផ្ទុះឡើង នៃជំងឺរាតត្បាត ជាពិសេសគឺនៅក្នុងសហគ្រាស និងក្រុមហ៊ុនដែលមានកម្មករចំណាក់ស្រុកជាច្រើននោះ ក្រុមហ៊ុនជាច្រើននៅទីក្រុងហូជីមិញ និងខេត្ត Dong Nai បានចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

លោក Nguyen Huu Tuan ប្រធានគណៈគ្រប់គ្រងជំងឺរាតត្បាតនៃក្រុមហ៊ុនភាគហ៊ុនតម្បាញកាត់ដេរ Thanh Cong នៅទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ក្នុងឱកាសបុណ្យតេត មានពលករជាច្រើននាក់បានវិលត្រឡប់តៅស្រុកកំណើតវិញ ដូច្នេះចាំចាច់ត្រូវធានាការគ្រប់គ្រងជំងឺក្រោយបុណ្យតេត សំដៅអនុវត្តន៍គោលការណ៍រួមរបស់រដ្ឋ និងទីក្រុង ក៏ដូចជា ធានារការគ្រប់គ្រងជំងឺរក្សាប្រតិបត្តិការផលិតកម្ម ធ្វើអាជីវកម្មផងដែរ”។ រហូតមកដល់ពេលនេះ ជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងសហគមន៍ត្រូវបានគ្រប់គ្រង។ ទោះយ៉ាងណាក៏ដោយ ស្ថានភាពជំងឺរាតត្បាតនៅតែមានការវិវឌ្ឍ ដ៏ស្មុគស្មាញ ដូច្នេះការប្រយុទ្ធប្រឆាំងជំងឺយ៉ាងល្អ នឹងជួយសហគ្រាសកាត់បន្ថយហានិភ័យឆ្លងជំងឺ ក៏ដូចជាជួយសម្រួលសហគ្រាសអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្មផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top