ព័ត៌មាន
សហគ្រាសបច្ចេកវិទ្យាវៀតណាមជាមួយពាក្យស្លោក៖ “ច្នៃប្រឌិតនៅវៀតណាម រចនានៅវៀតណាម វៀតណាមជាម្ចាស់បច្ចេកវិទ្យា និងម្ចាស់ការក្នុងផលិតកម្ម”

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅវេទិកា (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាជាតិអភិវឌ្ឍន៍សហគ្រាស បច្ចេកវិទ្យា ដែលត្រូវបានរៀបចំឡើងជាលើកដំបូងនៅវៀតណាម ក្រោមប្រធាន បទ “សេចក្ដីប្រាថ្នា ចក្ខុវិស័យនិងទិសដៅអភិវឌ្ឍដើម្បីប្រទេសវៀតណាមខ្លាំង មាំមួន” និងពាក្យស្លោក “Make in Vietnam”។
វេទិកានេះមានការចូលរួមរបស់តំណាងចំនួន១០០០នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន តំបន់ និងអ្នកជំនាញ ធុរជនបច្ចេកវិទ្យាដោយមាន ប្រជាប្រិយភាពនៅក្នុងនិងក្រៅប្រទេស ក៏ដូចជាធុរជនចាប់ផ្ដើមអាជីវកម្មក្នុង វិស័យបច្ចេកវិទ្យានៅវៀតណាមផងដែរ។ វេទិកានឹងផ្ដោតទៅលើការពិភាក្សា អំពីស្ថានភាពនៃការអនុវត្តនិងអភិវឌ្ឍបច្ចេកវិទ្យានៅវៀតណាម ដើម្បីដោះស្រាយ ចំណោទស្ដីពីបច្ចេកវិទ្យាក្នុងការធ្វើផលិតកម្ម អាជីវកម្មនៅវៀតណាម នាពេល ខាងមុខ។ ទន្ទឹមនឹងនោះ ចែករំលែកជោគជ័យរបស់សហគ្រាសបច្ចេកវិទ្យាមួយ ចំនួននៅវៀតណាម ដើម្បីជួយអោយបណ្ដាអង្គការនិងសហគ្រាសផ្សេងៗ ផ្លាស់ប្ដូរថ្មីផលិតផល សេវាកម្ម រូបសណ្ឋានសកម្មភាពនិងការគ្រប់គ្រង សំដៅ នាំមកនូវប្រសិទ្ធភាពខ្ពស់ផងដែរ។
អញ្ជើញថ្លែងនៅវេទិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“សហគ្រាសបច្ចេកវិទ្យាវៀតណាមមានភារកិច្ចលើកកំពស់គុណភាព កំណើន នាំខឿនសេដ្ឋកិច្ចឈានឡើងលំដាប់ខ្ពស់ជាងក្នុងខ្សែសង្វាក់តម្លៃ។ សហគ្រាសបច្ចេកវិទ្យាវៀតណាមក៏មានការទទួលខុសត្រូវដឹកនាំដំណើរការផ្ទេរ ប្ដូរឌីជីថលជាតិ កសាងខឿនសេដ្ឋកិច្ចឌីជីថល។ ក្នុងដំណើរការនេះ សហគ្រាស បច្ចេកវិទ្យាវៀតណាមត្រូវអនុវត្តតាមពាក្យស្លោក៖ “ច្នៃប្រឌិតនៅវៀតណាម រចនា នៅវៀតណាម វៀតណាមជាម្ចាស់បច្ចេកវិទ្យា ហើយម្ចាស់ការក្នុងផលិតកម្ម”។
លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលរួមជាមួយស្ថាប័នទាក់ទិន នានាត្រូវការចេញផ្សាយយុទ្ធសាស្ត្រផ្ទេរប្ដូរឌីជីថលជាតិសំដៅបង្កើតទីផ្សារ សម្រាប់សហគ្រាសបច្ចេកវិទ្យា ព្រមទាំងកែលម្អបរិយាកាសអាជីវកម្មនិងលើក កំពស់សមត្ថភាពប្រកួតប្រជែងផងដែរ។ ក្រៅពីនោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានគាំទ្រចំពោះគោលជំហរកសាងសាកពិសោធន៍តំបន់ ឧស្សាហកម្ម បច្ចេកវិទ្យានវានុវត្តភាព ក៏ដូចជាបញ្ចូលកម្មវិធីអប់រំបច្ចេកវិទ្យា ព័ត៌មាននិងសារព័ត៌មាន (ICT) ក្នុងកម្មវិធីបង្រៀននៅក្នុងសាលារៀន ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម