ព័ត៌មាន

សហគ្រាសបច្ចេកវិទ្យាវៀតណាមជាមួយពាក្យស្លោក៖ “ច្នៃប្រឌិតនៅវៀតណាម រចនានៅវៀតណាម វៀតណាមជាម្ចាស់បច្ចេកវិទ្យា និងម្ចាស់ការក្នុងផលិតកម្ម”


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅវេទិកា (រូបថត៖ TTXVN) 
 

នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញចូលរួមវេទិកាជាតិអភិវឌ្ឍន៍សហគ្រាស បច្ចេកវិទ្យា ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​លើក​ដំបូង​នៅ​វៀត​ណាម ក្រោមប្រធាន បទ “សេចក្ដីប្រាថ្នា ចក្ខុវិស័យនិងទិសដៅអភិវឌ្ឍដើម្បីប្រទេសវៀតណាមខ្លាំង មាំមួន” ​និងពាក្យស្លោក “Make in Vietnam”។
 
វេទិកានេះ​មានការចូលរួមរបស់តំណាងចំនួន១០០០នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន តំបន់ និងអ្នក​ជំនាញ ធុរជនបច្ចេកវិទ្យាដោយមាន ប្រជាប្រិយភាពនៅក្នុងនិងក្រៅប្រទេស ក៏ដូចជា​ធុរ​ជន​ចាប់​ផ្ដើម​អាជីវកម្មក្នុង វិស័យបច្ចេកវិទ្យានៅវៀតណាមផងដែរ។ វេទិកានឹងផ្ដោតទៅលើការពិភាក្សា អំពីស្ថាន​ភាព​នៃ​ការ​អនុវត្តនិងអភិវឌ្ឍបច្ចេកវិទ្យានៅវៀតណាម ដើម្បីដោះស្រាយ ចំណោទស្ដី​ពី​បច្ចេក​វិទ្យាក្នុង​ការ​ធ្វើផលិត​កម្ម ​អាជីវកម្មនៅវៀតណាម នាពេល ខាងមុ​ខ។ ទន្ទឹមនឹងនោះ ចែ​ករំលែក​ជោគជ័យ​របស់​សហគ្រាស​បច្ចេក​វិទ្យា​មួយ​ ចំនួននៅវៀតណាម ដើម្បីជួយអោយបណ្ដាអង្គការនិងសហគ្រាសផ្សេងៗ ផ្លាស់ប្ដូរថ្មីផលិតផល សេវាកម្ម ​រូបសណ្ឋានសកម្មភាពនិងការគ្រប់គ្រង សំដៅ នាំមកនូវប្រសិទ្ធភាពខ្ពស់ផងដែរ។
 
អញ្ជើញថ្លែង​នៅវេទិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
 
“សហគ្រាស​បច្ចេកវិទ្យាវៀតណាមមានភារកិច្ចលើកកំពស់គុណភាព កំណើន នាំខឿន​សេដ្ឋ​កិច្ច​ឈាន​ឡើង​លំដាប់​ខ្ពស់ជាង​ក្នុងខ្សែសង្វាក់តម្លៃ។ សហគ្រា​សបច្ចេក​វិទ្យាវៀត​ណាម​ក៏មាន​ការទទួល​ខុស​ត្រូវ​ដឹក​នាំដំណើរ​ការ​ផ្ទេរ​ ប្ដូរឌីជីថលជាតិ កសាងខឿនសេដ្ឋកិច្ចឌីជីថល។ ក្នុងដំណើរការនេះ សហគ្រាស បច្ចេកវិទ្យា​វៀត​ណាម​ត្រូវ​អនុវត្ត​តាមពាក្យស្លោក៖ “ច្នៃប្រឌិតនៅវៀតណាម រចនា នៅវៀតណាម វៀតណាមជាម្ចាស់បច្ចេកវិទ្យា ហើយម្ចាស់​ការក្នុងផលិតកម្ម”។
 
លោក​នាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលរួមជាមួយស្ថាប័នទាក់ទិន នានាត្រូវ​ការចេញ​ផ្សាយ​យុទ្ធសាស្ត្រ​ផ្ទេរប្ដូរ​ឌីជី​ថលជាតិសំដៅបង្កើតទីផ្សារ សម្រាប់សហគ្រាសបច្ចេកវិទ្យា ព្រមទាំងកែលម្អ​បរិយាកាស​អាជីវកម្ម​និង​លើក កំពស់សមត្ថភាពប្រកួតប្រជែងផងដែរ។ ក្រៅពីនោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បាន​គាំទ្រចំពោះគោលជំហរកសាងសាកពិសោធន៍តំបន់ ឧស្សាហកម្ម បច្ចេកវិទ្យានវានុវត្តភាព ក៏ដូច​ជា​បញ្ចូលកម្ម​វិធីអ​ប់រំបច្ចេកវិទ្យា ព័ត៌មាននិងសារព័ត៌មាន (ICT) ក្នុងកម្មវិធីបង្រៀននៅក្នុងសាលា​រៀន ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​​
 


top