10/02/2020 11:35 GMT+7 Email Print Like 0

សហគ្រាសទីក្រុងដាណាំងជំនះពុះពារលើការលំបាកបង្កឡើងដោយវីរុស nCoV


 កម្មាភិបាល បុគ្គលិកនិងពលករនៅទីក្រុងដាណាំងសុទ្ធតែពាក់ម៉ាស់មុខនៅពេលធ្វើការ (រូបថត៖ truyenhinhdulich.vn)
 

ជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) កំពុង​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅលើ​ផលិត​កម្ម អាជីវកម្មនៃសហគមន៍ សហគ្រាសទីក្រុងដាណាំង ជាពិសេសគឺសហគ្រាសដែលមានការតភ្ជាប់ ជាមួយ​ទីផ្សារ​ចិន។ ចំពោះមុខស្ថានភាពនេះ បណ្ដាសហគ្រាសនៅទីក្រុង បានរួមដៃបង្ការ​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​ ការពារសុខភាពរបស់ពលករ ព្រម ទាំងស្វែងរកទីផ្សារ​ថ្មីដោយ​ម្ចាស់​ការ​ដើម្បី​ជំនះ​ពុះពារ​លើការ​លំបាក​នា បច្ចុប្បន្ន​។ លោក Tran Van Linh ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភាគ ហ៊ុនជលផលនិងពាណិជ្ជកម្ម Thuan Phuoc បាន​អោយដឹងថា៖
 
 “ការធ្វើផលិតកម្ម​រងផលប៉ះពាល់ជាពុំខាន។ មានពលករនៅឆ្ងាយៗ មិនទាន់វិលត្រឡប់ទៅធ្វើការនោះទេ។ គិតរហូត​ដល់ពេល​វេលានេះនៃឆ្នាំ មុនៗ ពលករទាំង១០០%បានវិលត្រឡប់ទៅធ្វើការធម្មតារួចហើយ ប៉ុន្តែឆ្នាំ នេះទើប​មាន៨០%តែប៉ុណ្ណោះ។ ចំពោះមុខទំនិញជលផលនាំចេញទៅ កាន់ទីផ្សារចិនបានតិចៗ ហើយត្រូវ​ជំនះ​ពុះពារ​ដោយ​ការលក់នៅទីផ្សារក្នុង ស្រុក”។
 
ចំណែក​ឯលោក Pham Truong Son ប្រធានគណៈគ្រប់គ្រងតំបន់ សហគ្រាស​បច្ចេក​វិទ្យា​ខ្ពស់និង​តំប​ន់​ឧស្សាហកម្ម​នៅទីក្រុងដាណាំងបានអោយដឹងថា គណៈគ្រប់គ្រងកំពុងអនុវត្តសកម្មភាពពន្លឿនវិនិយោគ ជួយ សហគ្រាស​ស្វែងរកទីផ្សារ ដៃគូថ្មីដើម្បីជំនួសអោយទីផ្សារដែលរងផលប៉ះ ពាល់ដោយវីរុស nCoV។ លោកបានថ្លែង​ថា៖
 
“យើងខ្ញុំបន្ត​អនុវត្តកម្មវិធីពន្លឿនវិនិយោគ ជួយឧបត្ថម្ភដល់សហគ្រាស បន្តដំណើរការគម្រោងថ្មីៗ។ យើងខ្ញុំ​ក៏បាន​ជួបធ្វើការជាមួយវិនិយោគិនមាន សក្ដានុភាព ហើយស្នើអោយពួក​គេប​ង្កើត​មូលដ្ឋាន​ផលិត​កម្ម​នៅក្នុង​តំបន់ ឧស្សាហកម្ម តំបន់បច្ចេកវិទ្យា​ខ្ពស់ ហើយរៀបចំវិធានការជំនួសបម្រុ​ង ​ធ្វើ យ៉ាងណាដើម្បី​ធានា​សកម្មភាព​ផលិតកម្ម​អាជីវកម្ម”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ