• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្របសម្រួលការចេញទិដ្ឋាការនិង​ពន្យារពេលការ​អនុញ្ញាតឲ្យស្នាក់​នៅបណ្តោះអាសន្ន​សម្រាប់ពលរដ្ឋបរទេស​ដែល​ស្នាក់​វៀត​ណាម​ដោយរ​ង​ផលប៉ះពាល់​នៃជំងឺ​រាតត្បាត​


 វៀតណាមជួយសម្របសម្រួលការចេញ​ទិដ្ឋាការនិងពន្យារពេលការអនុញ្ញាតឲ្យស្នាក់នៅបណ្តោះអាសន្ន​សម្រាប់ពលរដ្ឋ​បរទេសដែលស្នាក់វៀតណាមដោយរងផលប៉ះពាល់នៃជំងឺរាតត្បាត 
 

នាថ្ងៃទី១ ខែមេសា  ឆ្នាំ២០២០ នាយកដ្ឋានអន្តោប្រវេសន៍​នៃក្រសួង​នគរបាល​វៀត​ណាម បានចេញ​ផ្សាយ​សេចក្តី​ណែនាំស្ដីពី​ការជួយសម្រួលអំពីបែប​ទផ្ដល់ទិដ្ឋាការ ការពន្យារពេល​ស្នាក់នៅ​ជាបណ្តោះអាសន្ន ដល់ពល​រដ្ឋ​បរទេស​កំពុងស្នាក់នៅវៀតណាម ដោយសាររងផលប៉ះពាល់នៃជំងឺរាតត្បាត Covid​-19 ដែលមិនទាន់​បាន វិល​ប្រឡប់​ទៅស្រុក​ខ្លួនវិញ។

អាស្រ័យ​ហេតុនេះ ពលរដ្ឋបរទេសដែលចូលវៀតណាម តាមរយៈការលើកលែងទិដ្ឋាការ ឬ ចូលវៀត​ណាម​តាម​រយៈ​ទិដ្ឋាការ​ទេសចរណ៍(រួមទាំងទិដ្ឋាការអេឡិចត្រូនិច) ដែលផុតកំណត់ទីលំនៅបណ្តោះអាសន្ន ប៉ុន្តែគ្មាន​ស្ថាប័ន​ណា​ធានារ៉ាប់រ៉ង ឬមិនទាន់ចេញពីវៀតណាមដោយសារមូលហេតុស័ត្យានុម័តណាមួយ គឺអាច​ស្នើឲ្យ​ស្ថាន​ទូត​ឬស្ថានអគ្គស្ថានកុងស៊ុល ដើម្បី​បំពេញ​បែប​បទ​ធានា​រ៉ាប់រ៉ង​ពន្យារ​ពេល​ស្នាក់​នៅជា​បណ្តោះអា​សន្ន​ (មិន​ហួស​ពី ៣០ ថ្ងៃ) ដើម្បីរង់ចាំការចាកចេញពីវៀតណាម និងដាក់ឯកសារជូននាយ​កដ្ឋាន​អន្តោ​ប្រវេសន៍​​នៃ​ក្រសួង​​នគរ​​បាល​វៀត​ណាម។
 
ស្ថានទូត​ឬស្ថានអគ្គកុងស៊ុលនៃប្រទេសសាមីមានការទទួលខុសត្រូវចំពោះពលរដ្ឋ ដែលខ្លួនធានារ៉ាប់រ៉ង ក្នុងអំឡុង​ពេលស្នាក់នៅវៀតណាម ហើយរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម ដើម្បីដោះ​ស្រាយ​ការ​ងារទាក់ទងនឹងពលរដ្ឋ នៅពេលមានតម្រូវការ។ ពេលវេលាអនុវត្តគឺចាប់ពីថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ ដល់​ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០។
 
ករណីចូល​វៀតណាមដោយមានគោលដៅធ្វើការ ធ្វើពលកម្ម ទៅសួរសុខទុក្ខសាច់ញាតិ ឬ គោលដៅផ្សេងទៀត គឺត្រូវស្នើ​ឲ្យស្ថានទូតឬស្ថានអគ្គកុងស៊ុល ដើម្បីជួយណែនាំពលរដ្ឋទាក់ទងជាមួយស្ថាប័ន អង្គការ បុគ្គលធានា​រ៉ាប់​រ៉ង​ តាមច្បាប់អន្តោប្រវេសន៍ស្នាក់នៅរបស់ជនបរទេសនៅវៀត​​ណាម​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top