16/03/2021 14:29 GMT+7 Email Print Like 0

សម្តេចប៉ាប Francis អំពាវនាវឱ្យភាគីជម្លោះនៅស៊ីរីជំរុញសន្តិភាព

សេចក្តីប្រកាសដូចពោលខាងលើនេះ ត្រូវបាននាំចេញដោយសម្តេចប៉ាប Francis កាលពីថ្ងៃទី ១៤ ខែមីនា ក្នុងឱកាស     រយៈពេល ១០ឆ្នាំនៃការផ្ទុះជម្លោះនៅប្រទេសស៊ីរី។

ក្មេងៗស៊ីរីរង់ចាំទទួលជំនួយស្បៀងអាហារនៅជំរុំជនភៀសខ្លួនមួយនៅជិតភូមិ Yazi Bagh ភាគខាងជើងខេត្ត Aleppo ( រូបថតឯកសារ៖ AFP / VNA)


ជម្លោះនៅក្នុងប្រទេសស៊ីរី គឺជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនាបច្ចុប្បន្ននេះ ហើយភាគីនានាចាំបាច់ត្រូវជំរុញការស្វែងរក “ពន្លឺនៃក្តីសង្ឃឹម” សម្រាប់ប្រទេសដែលរងការបំផ្លិចបំផ្លាញនេះ។ សេចក្តីប្រកាសដូចពោលខាងលើនេះត្រូវបាននាំចេញដោយសម្តេចប៉ាប Francis កាលពីថ្ងៃទី ១៤ ខែមីនាក្នុងឱកាស      រយៈពេល ១០ឆ្នាំនៃការផ្ទុះជម្លោះនៅប្រទេសស៊ីរី។

អញ្ជើញថ្លែងសារប្រចាំសប្តាហ៍នៅទីលាន St. Peter សម្តេចប៉ាប Francis បានអំពាវនាវឱ្យភាគីនានាបង្ហាញនូវសុច្ឆន្ទៈរបស់ខ្លួន ដើម្បីនាំមកនូវក្តីសង្ឃឹមដល់ប្រជាជនស៊ីរី។ យោងតាមសម្តេចប៉ាប Francis បានឲ្យដឹងថា ប្រទេសស៊ីរីបានឃើញដោយផ្ទាល់ភ្នែកនូវអំពើហឹង្សាគ្រប់ប្រភេទ ហើយប្រជាជនបានរងគ្រោះច្រើនណាស់ ជាពិសេសក្រុមជនងាយរងគ្រោះ ក្នុងនោះមានកុមារនិងស្ត្រី។  ទន្ទឹមនឹងនេះ សម្តេចប៉ាបបានអំពាវនាវដល់សហគមន៍អន្តរជាតិ នាំចេញនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ចប់ជម្លោះនិងធ្វើឱ្យប្រទេសនេះអាចស្តារនិងកសាងសេដ្ឋកិច្ចឡើងវិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ