• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៤៧ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធិមនុស្ស ដែលបានស្នើឡើងដោយវៀតណាម

ចូលរួមសម័យប្រជុំលើកទី៤៧នេះ គណៈប្រតិភូវៀតណាមបានសហការរៀបចំកិច្ចពិភាក្សាជំនាញជាប្រចាំឆ្នាំស្ដីពីសិទ្ធិរបស់ជនចាស់ជរាក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មវៀតណាមអមអ.ស.ប អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិផ្សេងៗទៀតប្រចាំទីក្រុងហ្សឺណែវ។


នាថ្ងៃទី១៤ កក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុង ហ្សឺណែវ ស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបិទបញ្ចប់សម័យប្រជុំជាប្រចាំលើកទី៤៧ ដោយមានសេចក្ដីសម្រេចចិត្តចំនួន២៧ត្រូវបានអនុម័ត ក្នុងនោះមានសេចក្ដីសម្រេចចិត្តស្ដីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធិមនុស្សដែលជាគំនិតផ្ដួចផ្ដើមរបស់វៀតណាម ហើយរួមជាមួយបង់ក្លាដែសនិងហ្វីលីពីនចងក្រងនិងស្នើឡើង ដោយផ្ដោត សំខាន់ទៅលើការធានាសិទ្ធិរបស់ក្រុមមនុស្សងាយរងគ្រោះជាពិសេសគឺជនចាស់ ជរានិងជនពិការ។

ចូលរួមសម័យប្រជុំលើកទី៤៧នេះ គណៈប្រតិភូវៀតណាមបានសហការរៀបចំ កិច្ចពិភាក្សាជំនាញជាប្រចាំឆ្នាំ ស្ដីពីសិទ្ធិរបស់ជនចាស់ជរាក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ ក្រៅពីនោះ គណៈប្រតិភូវៀតណាមក៏បានចូលរួមថ្លែងមតិយ៉ាងសកម្ម នៅកិច្ចប្រជុំចំនួន ២២ ផ្សេងទៀត ដូចជាកិច្ចប្រជុំពិភាក្សាអំពីសិទ្ធិសុខភាព សិទ្ធិរបស់ជនអន្តោប្រវេសន៍ សិទ្ធិរបស់ជនចាស់ជរាក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ សមភាពយេនឌ័រក្នុងការស្ដារឡើងវិញក្រោយពីជម្ងឺរាតត្បាត ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top