11/03/2019 11:00 GMT+7 Email Print Like 0

សភាអ៊ឺរ៉ុបលើកឡើងលទ្ធភាពពន្យារពេល Brexit


 រូបថត៖  Reuters

 បណ្ដាសមាជិកសភាអង់គ្លេសគ្រោងនឹងបោះឆ្នោតជាលើកទីពីលើការព្រមព្រៀង Brexit ធ្វើ​វិសោធន​កម្ម​របស់​លោក​ស្រីនា​រយករដ្ឋមន្ត្រីអង់គ្លេស Theresa May ​នាថ្ងៃទី​​១២ ខែមិនាខាង​មុខ។

នាថ្ងៃ​ទី៩ ខែមីនា ឆ្នាំ​២០១៩ លោក Antonio Tajani ប្រធានសភាអឺរ៉ុប(EP) បាន​សង្កត់​ធ្ងន់​លើការ​រាំង​ខ្ទប់​អង់​គ្លេស​ចាក​ចេញពី សហភាពអឺរ៉ុប (EU) យ៉ាងចលាចលដោយគ្មានការព្រម​ព្រៀងណាមួយ។ ឆ្លើយ​សម្ភាសន៍​សម្ព័ន្ធ​ក្រុម​ហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ Funke របស់អាល្លឺម៉ង់នោះ លោកប្រធាន Antonio Tajani បានចាត់ទុកថា អាចពន្យារ​ពេលផុតកំណត់ Brexit រហូតដល់ដើមខែកក្កដាខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ លោកបាន​លើក​លែង​លទ្ធភាពផ្លាស់ប្ដូរការព្រមព្រៀង  Brexit ជាពិសេសគឺក្នុងប​ញ្ហាអៀរឡង់​ខាង​ជើង។
 
បណ្ដា​សមាជិកសភាអង់គ្លេសគ្រោងនឹងបោះឆ្នោតជាលើកទីពីលើការព្រមព្រៀង Brexit ធ្វើវិសោធន​កម្ម​របស់​លោក​ស្រីនារយក​រដ្ឋមន្ត្រីអង់គ្លេស Theresa May នាថ្ងៃទី​​១២ ខែមីនា​ខា​ងមុខ ។ លោកស្រី The​​resa May បាន​ប្រកាស​ថា ប្រសិនបើការព្រមព្រៀងនេះ ត្រូ​វបានច្រានចោលនោះ បណ្ដាសមាជិកសភាអា​ចបោះឆ្នោតនាថ្ងៃទី​ ១៣​ ដល់​ថ្ងៃទី ១៤ ខែមិនាអំពីគោលបំណងថាតើចង់ឲ្យ​អង់គ្លេសចាក​ចេញពី​ EU ដោយគ្មាន​ការព្រម​ព្រៀង​ណាមួយ​ដែរឬទេ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ