• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទកាសែតជាប្រចាំក្នុងខែតុលារបស់ក្រសួងការបរទេសវៀតណាម

នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមចំពោះសំណួររបស់អ្នកយកព័ត៌មានដែលពាក់ព័ន្ធដល់សកម្មភាពល្បាតរបស់នាវាចម្បាំងអាមេរិក ក៏ដូចជាសមយុទ្ធនានារបស់ប្រទេស​ផ្សេងៗ ជាច្រើននៅសមុទ្រខាងកើត នាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងជាថ្មីម្ដងទៀតនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa ក៏ដូចជាទស្សនៈដ៏ឥតងាករេរបស់វៀតណាមចំពោះសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតយ៉ាងដូច្នេះថា៖

“យើងខ្ញុំសូមអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa។ ក្នុងឋានៈជាសមាជិកនៃ UNCLOS ១៩៨២ និងជាប្រទេសឆ្នេសមុទ្រខាងកើតនោះ វៀតណាមជានិច្ចកាលគោរពសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតដ៏សមស្របទៅនឹង UNCLOS ១៩៨២។ វៀតណាមស្នើឲ្យប្រទេស​ពាក់ព័ន្ធទាំងអស់ចូលរួមចំណែកយ៉ាងសកម្មនិងជាក់ស្ដែងទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព គោរពនិងអនុវត្តន៍កាតព្វកិច្ចគតិយុត្តអន្តរជាតិពាក់ព័ន្ធទាំងអស់ដោយឈរលើច្បាប់អន្តរជាតិស្ដីពីសមុទ្រ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ

បន្តកម្មវិធីជួបជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី ១៦ នារសៀលថ្ងៃទី ២៧ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម រួមជាមួយគណៈប្រតិភូរដ្ឋសភានៃទីក្រុងហាណូយ មណ្ឌលបោះឆ្នោតលេខ ១ បានអញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅក្នុងសង្កាត់មួយចំនួននៃទីក្រុងហាណូយ។

Top