• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនៅឯបរទេស

ថ្លែងនៅពិធីនេះ អភិបាលទីក្រុង Montreuil លោក Patrice Bessack បានអះអាងនូវតួនាទីដ៏ធំធេងរបស់លោកប្រធានហូជីមិញមិនត្រឹមតែចំពោះប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសបារាំងនិងពិភពលោកទៀតផង។

ក្នុងឱកាសរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធាន ហូជីមិញ នាថ្ងៃទី១៥ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅបារាំងរួមជាមួយអាជ្ញាធរទីក្រុង Montreuil បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធ ដាក់កម្រង់ផ្កា នៅរូបបដិមារលោកប្រធានហូជីមិញនៅឧទ្យាន Montreau។

ថ្លែងនៅពិធីនេះ អភិបាលទីក្រុង Montreuil លោក Patrice Bessack បានអះអាងនូវតួនាទីដ៏ធំធេងរបស់លោកប្រធានហូជីមិញមិនត្រឹមតែចំពោះប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសបារាំងនិងពិភព លោកទៀតផង។ លោកមានប្រសាសន៍ថា៖

“លោកប្រធានហូជីមិញជាមនុស្សម្នាក់ដែលទទួលបានការគោរពរាប់អាននៅវៀតណាម បារាំង ក៏ដូចជាលើទូទាំងពិភពលោក។ លោកប្រធានជា ឥស្សរៈជនមួយក្នុងចំណោមឥស្សរៈជនដ៏សំខាន់នៃដំណើរការបញ្ចប់អាណានិគមនិយម។ យើងខ្ញុំមានមោទនភាពដោយត្រូវបានរៀបចំពិធីរំលឹកខួបទិវាកំណើតរបស់លោកប្រធានហូជីមិញ។ ក្នុងឋានៈជាអភិបាលទីក្រុង Montreuil ខ្ញុំមានបំណងចង់អះអាងសារជាថ្មីម្ដងទៀតនូវកិច្ចសហប្រតិបតិ្ត ការនិងចំណងមិត្តភាពជាមួយវៀតណាម។ នេះជាទំនាក់ទំនងជាប្រវត្តិសាស្ត្រតាំងពីយូរលង់មកហើយរបស់ទីក្រុង Montreuil។ សង្ឃឹមថា យើងខ្ញុំ នឹងបន្តអភិវឌ្ឍទំនាក់ទំនងនេះនាពេលខាងមុខ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

សប្តាហ៍ធ្វើការទី៥ នៃសម័យប្រជុំលើកទី១០ រដ្ឋសភាផ្តោតលើការងារនីតិបញ្ញត្តិ

សប្តាហ៍ធ្វើការទី៥ នៃសម័យប្រជុំលើកទី១០ រដ្ឋសភាផ្តោតលើការងារនីតិបញ្ញត្តិ

ថ្ងៃស្អែក (ថ្ងៃទី១៧ ខែវិច្ឆិកា) សម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ ចូលដល់សប្តាហ៍ធ្វើការទី៥ ដោយកម្មវិធីត្រូវបានរំពឹងថានឹងផ្តោតលើការងារនីតិបញ្ញត្តិ។

Top