លោក Dinh The Huynh ថ្លែងមតិជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry
ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាធិការនៃគណៈកម្មាធិការមជ្ឈឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅអាមេរិក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច អាមេរិកលើកនេះ នាថ្ងៃទី២៥ ខែតុលា លោក Dinh The Huynh បានអញ្ជើញជួបពិភាក្សា ការងារជាមួយរដ្ឋមន្ត្រីការបរទេស លោក John Kerry។ លោក Dinh The Huynh បានអះអាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាមគឺយកចិត្ត ទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ជាមួយអាមេរិកដោយ យោងតាមក្របខ័ណ្ឌដៃគូលើគ្រប់វិស័យ ដែលបានកំណត់ស្រាប់។ ក្នុងឱកាសនេះ ដែរ លោក Dinh The Huynh បានស្នើឲ្យអាមេរិកអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀង ដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងទទួលស្គាល់សេដ្ឋកិច្ចរបស់វៀតណាម ជាខឿនសេដ្ឋកិច្ចទីផ្សារ។
រីឯខ្លួនវិញរដ្ឋមន្ត្រីការបទេសអាមេរិកលោក John Kerry បានសម្តែងក្តីសប្បាយរីករាយ ចំពោះការអភិវឌ្ឍន៍យ៉ាងសកម្មនៃទំនាក់ទំនងទ្វេភាគីអាមេរិក-វៀតណាម នាពេលកន្លងទៅ ជាពិសេសគឺក្រោយដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស ទាំងពីរ។ លោក John Kerry បានអះអាងថា ក្នុងគោលនយោបាយមេសម្រាប់វៀតណាម អាមេរិកយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់នូវទំនាក់ទំនងជាមួយបក្សកុម្មុយនិស្ត វៀតណាម និងចាត់ទុកនេះជាកាណាល់សំខាន់មួយ សម្រាប់ជម្រុញទំនាក់ទំនងជាក់ ស្តែងលើគ្រប់វិស័យប្រកបប្រសិទ្ធភាព ជាមួយវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម