• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពមានអត្ថន័យជាច្រើនក្នុងឱកាសខួបគម្រប់៧៥ឆ្នាំទិវាបុណ្យឯករាជ្យជាតិវៀតណាមថ្ងៃទី២ កញ្ញា នៅឯបរទេស


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Ngo Duc Manh ថ្លែងនៅពិធីរំលឹកខួប។ (រូបថត៖ VOV) 
 

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០២០ ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំ ពិធីមិទ្ទីញរំលឹកខួបលើកទី៧៥ ទិវាបុណ្យឯករាជ្យជាតិវៀតណាមទី២កញ្ញាដោយមានការចូលរួមរបស់កម្មាភិបាល បុគ្គលិកស្ថានទូត ស្ថាប័នអមស្ថាន ទូត រួមជាមួយតំណាងសមាគមន៍វៀតណាមនៅសហព័ន្ធរុស្ស៊ីយ៉ាងច្រើន កុះករ។    
 
នាថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន ក៏បានរៀបចំ ពិធីរំលឹកខួបលើកទី៧៥ទិវាបុណ្យឯករាជ្យជាតិវៀតណាមទី២កញ្ញាដោយមានការចូលរួមរបស់កម្មាភិបាលនៃស្ថាប័នតំណាងនានា មន្ត្រីនិងមិត្តភក្តិនៃ ប្រទេសសាមី ក៏ដូចជាអង្គទូតតាមរយៈប្រព័ន្ធវីដេអូផងដែរ។ ថ្លែងនៅពិធី នេះ អនុរដ្ឋមន្រ្តីការបរទេសអាហ្សង់ទីនលោក Pablo Tettamanti បានផ្ញើរ សេចក្ដីជូនពរជូនចំពោះប្រជាជន វៀតណាមក្នុងឱកាសព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ព្រមទាំងសន្យាថា រដ្ឋាភិបាល អាហ្សង់ទីននឹងបន្តរួមដំណើរជា មួយវៀតណាមដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ ហើយ ដោះស្រាយបញ្ហាប្រឈមនានាក្នុងប្រព័ន្ធពហុភាគីផងដែរ។
 
ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅអាហ្ស៊ីប មីយ៉ាន់ម៉ានិងថៃ ក៏បានរៀបចំពិធីរំលឹកខួបលើកទី៧៥ទិវាបុណ្យឯករាជ្យជាតិ ផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

Google គ្រុប ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល

Google គ្រុប ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានជួបធ្វើការជាមួយលោក Doron Avnin អនុប្រធានក្រុមហ៊ុន Google គ្រុបទទួលបន្ទុកទំនាក់ទំនងរដ្ឋាភិបាល និងគោលនយោបាយសាធារណៈសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន។

Top