04/03/2019 09:33 GMT+7 Email Print Like 0

វេទិកា “ធ្វើអាជីវកម្មដោយមានការទទួលខុសត្រូវ - មូលដ្ឋានគ្រឹះដើម្បីបោះជំហានទៅមុខ


 ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោក ស្រី Truong Thi Mai អញ្ជើញថ្លែងនៅវេទិកា 

 នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ​២០១៩​ នៅរដ្ឋធានីហាណូយ ក្រោមការគាំពាររបស់សភា ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀត​ណាម ក្រុមប្រឹក្សាអាជីវករជានារី​វៀតណាមបាន រៀបចំវេទិកាក្រោ​មប្រធាន​បទ “ធ្វើអាជីវកម្ម​ដោយ​មាន​ការទទួលខុស​ត្រូវ - មូលដ្ឋានគ្រឹះ ស្ថានដើម្បីបោះជំហានទៅមុខ​”។
​ 
អញ្ជើញ​ថ្លែងនៅទីនេះ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោក ស្រី Truong Thi Mai បាន​ស្នើ​អោយ​បណ្ដា​អាជីវករជានារីវៀតណាមលើក​កំពស់ ការទទួលខុសត្រូ​វចំពោះព​លករ ក៏ដូច​ជាចំពោះ​សង្គម​និង​ប្រទេស​ជាតិ​ ផងដែរ។ ​លោកស្រីបានសង្កត់​ធ្ងន់ថា៖​

​“សហគ្រាស​វៀត​ណាម​ត្រូវខិត​ខំប្រឹង​ប្រែង​ថែម​ទៀត​ក្នុង​កាលៈ​ទេសៈ​ដែល​ទ្រង់​ទ្រាយ​នៃសេដ្ឋកិច្ច​វៀត​ណាម នៅតែតូចនៅឡើយ​ ហើយកម្រិតអភិវឌ្ឍគឺទាបជាង ប្រទេសដ​ទៃទៀតផ​ង។​ យើង​កំពុង​ប្រឈម​មុខនឹង​ការសាកល្បង​ជាច្រើន ដូចជាការ សាកល្បងអំពីភាពសុក្រិ​តទៅលើរបៀបរបប​សេដ្ឋកិច្ច​ទីផ្សារ អំពីការ​ប្រកួត​​ប្រជែង​នៅក្នុង ស្រុក អំពីគុណភាពគ្រប់គ្រងប្រ​ភពធនធានមនុ​ស្ស ក៏ដូចជាអំពីផលិ​តភាពព​លកម្ម ​ទៀតផង​។ អាជីវករជានារីក៏ត្រូវប្រ​ឈមមុខនឹងការសាកល្បងទាំងនោះផង ដែ​រ។ ដើម្បីអភិវឌ្ឍន៍​សហគ្រាស​ប្រកបដោយ​ចីរភាព​ សហគ្រាសនីមួយៗចាំបា​ច់ត្រូវ ខិតខំប្រឹង​ប្រែងលើក​កំពស់​សមត្ថភាព​ប្រកួត​ប្រជែង​អោយកាន់​តែខ្ពស់ពី​មួយថ្ងៃទៅមួយថ្ងៃ”៕​

 

តា​ម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ