08/12/2019 12:01 GMT+7 Email Print Like 0

វេទិកាសមុទ្រអាស៊ានលើកទី៩និងវេទិកាសមុទ្រអាស៊ានបើកទូលាយលើកទី៧


 ទិដ្ឋភាពនៅវេទិកា (រូបថត៖ TTXVN)
 

នៅទី​នេះ បណ្ដាតំណាងបានសម្ដែងនូវការព្រួយបារម្ភចំពោះការវិវត្តន៍ ដ៏ស្មុគស្មាញនៅសមុទ្រខាងកើត ជា​ពិសេស​គឺ​ស្ថានភាពធ្វើយោធូបនីយកម្មនូវ រចនាសម្ព័ន្ធជម្លោះ អំពើរំលោភបំពានទៅលើច្បាប់អន្តរជាតិ រារាំង​ប្រទេស​ឆ្នេរ សមុទ្រធ្វើអាជីវកម្មនូវប្រភពធនធាននានានៅក្នុងតំបន់សមុទ្ររបស់ខ្លួនតាមការ កំណត់នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

ចាប់​ពីថ្ងៃទី៥​ដល់​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បាន​ប្រព្រឹត្ត​ទៅ​វេទិកា​សមុទ្រ​អាស៊ាន (AMF) លើកទី៩និងវេទិកាសមុទ្រអាស៊ាន បើកទូលាយ (EAMF) លើកទី៧ ដោយ​មាន​ការ​ចូល​រួម​របស់​តំណាងជាង៩០នាក់ ដែលជាមន្ត្រីរដ្ឋាភិបាល អ្នកស្រាវជ្រាវមកពីប្រទេសអាស៊ានទាំង១០ ប្រទេសជា ដៃគូ​សន្ទនាចំនួន៨ គណៈលេខាធិការអាស៊ាននិងអង្គការអន្តរជាតិទាក់ទិន នានា។ នៅទីនេះ បណ្ដា​តំណាង​បាន​សម្ដែង​នូវការព្រួយបារម្ភចំពោះការវិវត្តន៍ ដ៏ស្មុគស្មាញនៅសមុទ្រខាងកើត ជាពិសេសគឺស្ថាន​ភាព​ធ្វើ​យោធូបនីយកម្មនូវ រចនាសម្ព័ន្ធជម្លោះ អំពើរំលោភបំពានទៅលើច្បាប់អន្តរជាតិ រារាំងប្រទេសឆ្នេរ សមុទ្រ​ធ្វើអាជីវកម្ម​នូវប្រភពធនធាននានានៅក្នុងតំបន់សមុទ្ររបស់ខ្លួនតាមការ កំណត់នៃអនុសញ្ញាអង្គការ​សហប្រជាជាតិ​ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ បណ្ដាតំណាងបានសង្កត់ធ្ងន់លើគោលការណ៍​អត់ធ្មត់ កុំអោយ​មាន សកម្មភាពធ្វើអោយស្ថានភាពស្មុគស្មាញថែមទៀតនិងភាពតានតឹងកើនឡើង គោរពច្បាប់​អន្តរជាតិ​ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ដោះ ស្រាយជម្លោះដោយសន្តិវិធី ឈរលើ​ច្បាប់​អន្តរ​ជាតិ​និង UNCLOS។ បណ្ដា តំណាងក៏បានសម្ដែងគោលបំណងថា អាស៊ាននិងចិននឹងសម្រេចបាននូវក្រម ប្រតិបត្តិ​នៅសមុទ្រខាងកើតយ៉ាងឆាប់ៗ ប្រកបដោយសុពលភាព ប្រសិទ្ធភាព ហើយសមស្រប​នឹង​ច្បាប់​អន្តរជាតិ​ក៏ដូចជា UNCLOS ផងដែរ។
 
នៅសម័យ​ពិភាក្សាពិសេសក្នុងឱកាសរំលឹកខួបលើកទី២៥ទិវាចូលជា ធរមាននៃ UNCLOS នោះ បណ្ដា​តំណាង​សុទ្ធតែអះអាង​នូវសារសំខាន់នៃអនុ សញ្ញាស្ដីពីច្បាប់សមុទ្រក្នុងតួនាទីជា “ធម្មនុញ្ញរបស់មហាសាគរ”។ តំណាងជា ​ច្រើនបានសម្ដែងនូវការព្រួយបារម្ភចំពោះអំពើរំលោភបំពានទៅលើ UNCLOS ដែលកើត​មាន​ឡើង​នា​ពេល​ថ្មីៗនេះនៅសមុទ្រខាងកើត ក្នុងនោះមានអំពើ រំលោភបំពាន​ទៅលើ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​ហើយ​រារាំង​សកម្មភាពសេដ្ឋកិច្ចស្របច្បាប់របស់ប្រទេសឆ្នេរសមុទ្រ ក៏ដូចជាមាន​ចេតនាបក​ស្រាយឡើង​វិញនូវ​បទបញ្ញត្តិ​ នៃអនុសញ្ញានេះផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ