12/12/2019 12:47 GMT+7 Email Print Like 0

វៀតណាម-ឡាវពង្រឹងកិច្ចសហប្រតិបត្តិការ


 ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou (រូបថតៈ VGP)
 

តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីឡាវ លោក Bounthong Chitmany ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍ លោក Truong Hoa Binh បានអញ្ជើញទៅដល់ទីក្រុងវៀងចន្ទន៍ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចការងារ ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១២ ខែធ្នូ។ 
 
មុននោះ​ នារសៀលថ្ងៃទី ១០ ខែធ្នូ លោកឧបនាយករដ្ឋមន្ត្រី បានចូលជួប​សំដែង​ការ​គួរ​សម​ជាមួ​យ​ប្រធាន​រដ្ឋ​សភា​ឡាវ​ លោកស្រី Pany Yathotou និងជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តីឡាវ លោក Bounthong Chitmany​។
 
នៅក្នុងជំនួប​ទាំង​នេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានអះអាង​ថាលោក​នឹងបន្ត​ជំរុញ​អោយ​បាន​ខ្លាំង​ក្លាថែមទៀត នូវខ្លឹមសារ ដែលប្រទេសទាំ​ងពីរកំពុងផ្តោតការយកចិត្តទុកដាក់ពិសេស​ ក្នុង​នោះមាន​​ការលើក​ទឹកចិត្តអោយសហគ្រាសធំៗរបស់វៀ​តណាម ចូលរួមវិនិយោគនៅ​ឡាវ​ផងដែរ។ លោក​ឧបនាយក​រដ្ឋមន្រ្តីក៏​បានសង្កត់ធ្ងន់ថា ​វៀតណាមនឹងដោះស្រាយ​នូវបញ្ហា​នៅសេសស​ល់​មួយ​ចំនួន​រវាងប្រទេស​ទាំងពីរ​នាពេលឆាប់ៗ​ខាងមុខនេះ ស្របតាមស្មារតីនៃកិច្ច​ព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ។
 
ចំណែក​ខ្លួនវិញ ថ្នាក់ដឹកនាំឡាវបានសន្យាថា នឹងបន្តបង្កលក្ខណៈងាយស្រួល ដើម្បីជំរុញ​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគីលើ​វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ ការពារជាតិ យុត្តិធម៌ តុលាការ អធិការកិច្ច​ និង​បង្ការ ប្រឆាំងអំពើពុករលួយជាដើ​ម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ