10/05/2020 13:49 GMT+7 Email Print Like 0

វៀតណាម - សហរដ្ឋអាមេរិកសហការប្រកបដោយ​ប្រសិទ្ធភាពក្នុងការបង្ការ​ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19


 ទិដ្ឋភាពនៃជំនួនធ្វើការ (រូបថតៈ TTXVN)
 

នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២០ នៅទីក្រុង​ហាណូយ ប្រធានសម្ព័ន្ធអង្គការមិត្តភា​ពវៀត​ណាម ឯកអគ្គរដ្ឋ​ទូត លោកស្រី Nguyen Phuong Nga បានអញ្ជើញ​ជួបពិភាក្សាការ​ងារ​ជាមួយ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​វៀត​ណាម លោក Daniel J. Kritenbrink។ 

នៅ​ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកម្មវិធីសហប្រតិ បត្តិការ​ប្រក​ប​ដោយ​ប្រសិទ្ធភាព​រវាង​​វៀត​ណាម​និងសហរដ្ឋអាមេរិក ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំង នឹ​ង COVID-19។  ​ឯកអគ្គ​រដ្ឋទូត លោក Daniel J. Kritenbrink បានអបអរសាទរចំពោះជោគជ័យ របស់រដ្ឋាភិ បាលនិង​ប្រជាជន​វៀត​ណាម ក្នុងការ​រាំងស្កាត់​និង​រុញថយក្រោយ ជំងឺដ៏កាចសាហាវនេះ។
 
 ភាគីទាំងពីរក៏​បានអះអាងផងដែរថា នឹងសម្របសម្រួល​យ៉ាងជិតស្និទ្ធ​ដើម្បីរៀបចំប្រកប​ដោយ​ជោគជ័យ​នូវសកម្មភាព​អបអរសាទរខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយរួម​ចំណែក​ជំរុញ​ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក ក៏ដូចជា ចំណងមិត្តភាព រវាងប្រជា​ជន​នៃប្រទេសទាំងពីរឲ្យកាន់​តែអភិវឌ្ឍន៍ ដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ