• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-រុស្ស៊ី៖ចែករំលែកចក្ខុវិស័យរួមស្ដីពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ


ទិដ្ឋភាពនៃជំនួបធ្វើការតាមប្រព័ន្ធវីដេអូរវាងលោកឧបនាយករដ្ឋមន្រ្តីទាំងពីរ។ (រូបថត៖ VGP)
 

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung និងឧបនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ីលោក D. N.Chernyshenko ដែលជាសហប្រធានគណៈកម្មាធិការអន្តររដ្ឋា ភិបាលវៀត ណាម-រុស្ស៊ីទទួល បន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិទ្យាសាស្ត្រ-បច្ចេក ទេស បានជួបធ្វើការតាមប្រព័ន្ធវីដេអូ សំដៅត្រួតពិនិត្យឡើងវិញ ហើយ ស្វែងរកវិធានការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-រុស្ស៊ី។

លោកឧបនាយករដ្ឋមន្រ្តីទាំងពីររូបបានវាយតម្លៃថា ទោះបីជារងផល ប៉ះពាល់គួរឲ្យកត់សម្គាល់បណ្ដាលមកពីជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែទំហំ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងរុស្ស៊ីក្នុងរយៈពេល៩ខែដើមឆ្នាំ ២០២០មានសញ្ញាស្ដារឡើងវិញដោយសម្រេចបានចំនួន៤,១ពាន់លាន ដុល្លាអាមេរិក (កើន ១៣%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩)។ ជាពិសេសគឺ ប្រទេសទាំងពីរបានសហការគ្នាអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម-សម្ព័ន្ធភាព សេដ្ឋកិច្ចអាស៊ី-អឺរ៉ុបក្នុងរយៈពេល៣ឆ្នាំកន្លងមក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top