10/09/2019 11:31 GMT+7 Email Print Like 0

វៀតណាម និងបណ្ដាប្រទេស មជ្ឈឹមបូព៌ា - ទ្វីបអាហ្វ្រិក៖ សក្កានុពលសហប្រតិបត្តិការជាច្រើន


 សន្និសីទដោយ​ប្រធានបទ “ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិក ឆ្នាំ ២០១៩ “ (រូបថត baoquocte)
 

សន្និសីទ​ ដោយប្រធានបទ “ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិក ឆ្នាំ ២០១៩​ “ ដែលត្រូវបានក្រសួងការបរទេសវៀតណាមរៀបចំឡើងជាលើកដំបូង បានប្រព្រឹត្តិ​ទៅក្នុង​រយៈ​ពេល​ ២ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ។ ក្នុងនាមជាដៃគូគួរឲ្យជឿទុកចិត្ត ប្រកប​ដោយ​មាន​ការទទួលខុសត្រូវរបស់បណ្ដាប្រទេស មជ្ឈឹមបូព៌ា - អាហ្រ្វិកនោះ វៀតណាម​តែងតែ​គោរព​ទំនាក់​ទំនង​សហប្រតិបត្តិការមិត្តភាពជាប្រពៃណីជាមួយបណ្តាប្រទេសក្នុងតំបន់នេះ។ 
 
ហេតុ​ដូច្នេះហើយ សកម្មភាពនេះ សំដៅបង្កើនការតភ្ជាប់ បង្កើតវេទិកាសន្ទនា និងផ្លា​ស់​ប្តូរ​ផ្ទាល់​រវាង​ស្ថាប័ន​តំណាង​ការ​ទូតនៃបណ្ដាប្រទេសក្នុងតំបន់នេះ ជាមួយក្រសួង ស្ថាប័ន ខេត្ត ក្រុង សហគ្រាស​នានា​របស់​វៀត​ណាមស្ដីពី​រាល់វិធានការ​ជាក់ស្ដែង សំដៅជំរុញ​ថែមទៀត​នូវទំនាក់ទំនង​សហប្រតិបត្តិ​ការលើ​គ្រប់​វិស័យ​រវាង​ភាគី​ទាំង​ពីរ។
 
សក្កានុពលសហប្រតិបត្តិការជាច្រើន
 
ជាទីផ្សារមួយ ដែលមានចំនួន​ប្រជាជនជាង ១,៦ ពាន់លាននាក់ និងមានផ្ទៃដីជាង ៣៦ លានគីឡូម៉ែត្រ​ការ៉េនោះ​ តំបន់មជ្ឈឹមបូព៌ា - អាហ្វ្រិកជាតំបន់មួយដែលមានសក្តានុពលសហប្រតិបត្តិការជាច្រើន។ ទន្ទឹម​នឹង​នេះ ​វៀតណាមគឺជាប្រទេសកំពុងអភិវឌ្ឍន៍​នៅតំបន់ អាស៊ីអាគ្នេយ៍​ដែលជាតំបន់​រីកលូត​លាស់លឿន​បំផុត​នៅអា​ស៊ី ​- ប៉ាស៊ីហ្វិក។ នាបច្ចុប្បន្ននេះ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ៦៩ ក្នុងចំ​ណោម​ប្រទេសទាំង ៧០ នៅតំបន់ មជ្ឈឹមបូព៌ា ហើយមានទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយប្រទេស​ទាំងអស់​ក្នុង​តំបន់ ដោយទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១៧,៥ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ កើន ​៣០០% បើប្រៀបធៀបនឹងឆ្នាំ ២០០៨ ។
 
បណ្ដាប្រទេស​មកពីទ្វីបអាហ្រ្វិកនិងមជ្ឈឹមបូព៌ាសុទ្ធតែវាយតម្លៃខ្ពស់ការអភិវឌ្ឍន៍​របស់​ វៀត​ណាម ដោយ​ចាត់​ទុក​ថា​ក្នុង បរិបទ ដែលសមាហរណកម្មអន្តរជាតិ កំពុងប្រព្រឹត្តិ​ទៅ​យ៉ាង​ខ្លាំងក្លា​នៅទាំង​អាស៊ី ម​ជ្ឈឹម​បូព៌ា​និង​ទ្វីប​អាហ្វ្រិកនោះ ដោយមា​នសក្កានុពល និងប្រៀបខ្លាំងដែលអាចជួយគ្នាទៅវិញទៅមកនោះ ទំនាក់​ទំនង​សហ​ប្រតិ​បត្តិការរវាងវៀតណាម និងបណ្ដាប្រទេសមជ្ឈឹមបូព៌ា - ទ្វីបអាហ្វ្រិក​កំពុង​មានឱកាស​ដើម្បីអភិវឌ្ឍន៍​ថែមទៀត​។ ​អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Cuong បានឲ្យដឹងថា៖
 
“ទំនាក់ទំនង​រវាងមជ្ឈឹមបូព៌ា - អាហ្រ្វិក ជាមួយវៀតណាមគឺល្អប្រសើរ និងយូរអង្វែងណាស់។ មិនថាប្រទេស​អាហ្វ្រិក​ណាក៏​ដោយ គឺសុទ្ធតែស្គាល់គោរពរាប់អានលោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap​ នៅពេលនិយាយដល់វៀតណាម។ ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីមិនទាន់សក្តិសមឡើយ ដោយសារភាគី​ទាំងពីរមិនទាន់ផ្ដោតសំខាន់លើការអភិវឌ្ឍនេះ ហើយការផ្លាស់ប្ដូរព័ត៌មាននៅតែមានកំហិត។ ហេតុ​ដូច្នេះហើយ នៅក្នុងសន្និសីទ្ធនេះ បណ្ដាឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសមជ្ឈឹមបូព៌ាទ - អាហ្វ្រិក​នឹង​បាន​ដឹង​ច្បាស់​អំពីស្ថានភាពនៅវៀតណាម ក្នុងរយៈពេលកន្លងទៅ ក៏ដូចជាការតម្រង់​ទិសដៅ​របស់​វៀត​ណាម​នាពេល​ខាង​មុខ“។
 
ក្នុងបរិបទ​ ដែលទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងតំបន់មជ្ឈឹមបូព៌ា - អាហ្រ្វិកមិន​ទាន់​សម​ស្របនឹងសក្តានុពលនោះ ភាគីទាំងពីរបានចាត់ទុកថា ទំហំពាណិជ្ជកម្មទ្វេភាគីបានស្រូបយក ៣,៥% នៃប្រាក់​តម្លៃនាំ​ចេញទំនិញរបស់វៀតណាមសរុបចំនួន ៤៨០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ គឺមិនទាន់សក្ដិសម​នឹងល្បឿនកំណើន និងទំហំពាណិជ្ជកម្ម និងចំនួនប្រជាជននៃប្រទេសទាំ​ងពីរ​។
 
បង្កើតកម្លាំងចលករសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ
 
ក្នុងបរិបទនេះ ត្រូវមាន​សកម្មភាព​បន្ថែម​ទៀត​ដោយអ​នុវ​ត្ត​វិធាន​ការ​បច្ចេកទេស​ដើម្បី​សាធារណ​ជន​វៀត​ណាម​ និងបណ្ដាប្រទេសមជ្ឈឹមបូព៌ា -អាហ្រ្វិកយល់ដឹងកាន់បន្ថែមអំពីវប្បធម៌ ភាសា ការលំបាកសាកល្បង នៅ​ពេល​សហប្រតិបត្តិការជាមួយគ្នា គឺជាភារកិច្ច និងគោលដៅនៃសន្នសីទ ដោយប្រធានបទ ជួបសំណេះសំ​ណាលជាមួយ​ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសមជ្ឈឹមបូព៌ាទ - ទ្វីបអាហ្វ្រិក ឆ្នាំ ២០១៩។ អនុរដ្ឋមន្រ្តី​ការបរទេស​វៀត​ណាម​ លោក Nguyen Quoc Cuong បានឲ្យដឹងថា៖
 
“សន្និសីទ​នេះបានស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម មជ្ឈឹមបូព៌ា - អាហ្វ្រិក​ដំណាក់​កាល​ ២០១៦ -២០២០ ដែលត្រូវបាននាយករដ្ឋមន្ត្រីអនុម័ត។ សន្និសីទនេះនឹងបង្កើតកម្លាំងចលករសម្រាប់ទំ​នាក់ទំនង​រវាងវៀតណាមជាមួយមជ្ឈឹមបូព៌ា - អាហ្វ្រិកនាពេលខាងមុខ។ សន្និសីទលើកនេះ មិនត្រឹមតែ​បាន​ផ្លាស់​ប្តូរព័ត៌មាន​ប៉ុណ្ណោះទេ ថែមទាំងបានផ្តោតសំខាន់លើបញ្ហាចំនួន ៣ គឺ ជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ វៀតណាម​មជ្ឈឹមបូព៌ា - អាហ្វ្រិកនាពេលខាងមុខ និងលើវិស័យដែលភាគី​ទាំងពីរ​មាន​ប្រៀប​ខ្លាំង​ទៀត​ផង​“។
 
ក្នុង​គោលនយោបាយកិច្ចការបរទេស វៀតណាមជា​និច្ចកាល​ផ្តោតសំខាន់​លើការបង្កើន​ទំនាក់ទំនង​សហប្រតិ​បត្តិការ​លើគ្រប់​វិស័យជាមួយបណ្ដាប្រទេស មជ្ឈឹមបូព៌ា -អាហ្វ្រិក។ ទំនាក់ទំនងន​យោបាយ​ដ៏ល្អប្រ​សើរនេះ​គឺជាមូលដ្ឋាន​គ្រឹះដ៏រឹងមាំ ដើម្បីភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័​យនាពេល​ខាងមុខ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ