24/06/2020 14:16 GMT+7 Email Print Like 0

វៀតណាម៖ បង្កើន​ការគាំទ្រ​របស់​សហគមន៍​អន្តរជាតិ​សម្រាប់​សាធារណរដ្ឋអាហ្វ្រិកកណ្តាល

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២២ ខែមិថុនាបានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិភាក្សាលើស្ថានភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការជួយឧបត្ថម្ភជាបន្តបន្ទាប់របស់សហគមន៍អន្តរជាតិចំពោះ សាធារណរដ្ឋអាហ្វ្រិកកណ្តាលនេះ ក្នុងដំណាក់កាលនាបច្ចុប្បន្ន សំដៅជួយប្រទេសនេះក្នុងការខិតខំប្រឹងប្រែងសន្តិភាព ការត្រៀមរៀបចំសម្រាប់ការបោះឆ្នោត ក៏ដូចជាដោះស្រាយស្ថានភាពមនុស្សធម៌និងផលប៉ះពាល់ដោយសារជំងឺរាតត្បាតផងដែរ។ នៅចំពោះមុខការលំបាកនិងគ្រោះថ្នាក់ ដែល កងកម្លាំងថែរក្សាសន្តិភាព កំពុងប្រឈមមុខក្នុងពេលប្រតិបត្តិការនៅអាហ្វ្រិកកណ្តាលនោះ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីធានាសន្តិសុខនិងសុវត្ថិភាពជូនកងកម្លាំងទាំងនេះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជួយប្រទេស និងប្រជាជននៅទីនេះផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ