24/05/2021 09:03 GMT+7 Email Print Like 0

វៀតណាមស្នើឱ្យសហភាពអឺរ៉ុបជួយឧបត្ថម្ភប្រភពវ៉ាក់សាំងការពារជំងឺកូវីដ-១៩

តាមរយៈលោកឯកអគ្គរដ្ឋទូត លោកប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យសហភាពអឺរ៉ុបបន្តជួយឧបត្ថម្ភនិងបង្ករលក្ខណៈសម្រាប់ វៀតណាមក្នុងការទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ របស់អឺរ៉ុបនិងសហប្រតិបត្តិការក្នុងការចែករំលែកកម្មសិទ្ធិបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំងការពារកូវីដ ១៩។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយលោក Giorgio Aliberti ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម


នាព្រឹកថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោក Giorgio Aliberti ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម ដែលអញ្ជើញមកជួបសម្តែងការគួរសម ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានជួយឧបត្ថម្ភវ៉ាក់សាំងសម្រាប់វៀតណាម តាមរយៈយន្ដការ COVAX, WHO។ ថ្វីត្បិតដូច្នេះ អត្រាចាក់វ៉ាក់សាំងនៅវៀតណាមនៅទាបនៅឡើយ មិនអាចបង្កើតភាពស៊ាំក្នុង សហគមន៍ ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមពាណិជ្ជកម្មនិងទេសចរណ៍។ តាមរយៈលោកឯកអគ្គរដ្ឋទូត លោកប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យសហភាពអឺរ៉ុបបន្តជួយឧបត្ថម្ភនិងបង្ករលក្ខណៈសម្រាប់វៀតណាមក្នុងការទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ របស់អឺរ៉ុបនិង សហប្រតិបត្តិការក្នុងការចែករំលែកកម្មសិទ្ធិបច្ចេកវិទ្យា សម្រាប់ការផលិតវ៉ាក់សាំងការពារកូវីដ ១៩។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតលោក Giorgio Aliberti បានសង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើនការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ ដើម្បីបង្កើតការគ្របដណ្តប់ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន និងបានបញ្ជាក់ថា សហគមន៍អឺរ៉ុបគាំទ្រយ៉ាងខ្លាំងនូវយន្តការ “ទាក់ទងផ្ទាល់ជាសកលនឹងវ៉ាក់សាំងបង្ការកូវីដ ១៩” (COVAX) ហើយរហូតមកដល់ពេលនេះបានផ្តល់វ៉ាក់សាំងចំនួន ២,៤ លានដូសសម្រាប់វៀតណាម ហើយនឹងបន្តកើនឡើងចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ