08/11/2021 11:13 GMT+7 Email Print Like 0

វៀតណាមស្ថិតនៅក្នុងចំណោមប្រទេសនាំមុខគេនៅអាស៊ីអំពីការធានាសិទ្ធិរបស់កុមារី

បណ្ដាសន្ទស្សន៍ត្រូវបានវាស់វែងលើវិស័យចំនួន៦៖ អប់រំ; សុខភាព; កាលានុវត្តភាពសេដ្ឋកិច្ច; កិច្ចការពារ; សមត្ថភាពតំណាងនិងសម្លេងនយោបាយ; ច្បាប់និងគោលនយោបាយ។

របាយការណ៍ “កុមារីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០២១៖ សម្លេង ជម្រើសនិងកម្លាំង” របស់អង្គការ Plan International ដែលបានប្រកាសកាលពីថ្ងៃទី៥ វិច្ឆិកា បានឲ្យដឹងថា វៀតណាមស្ថិតនៅក្នុងចំណោមប្រទេសនាំមុខគេនៅអាស៊ីអំពីការធានាការចូលរួមរបស់កុមារីក្នុងជីវភាពនយោបាយនិងគោលនយោបាយ។ របាយការណ៍នេះស្រាវជ្រាវកាលានុវត្តភាពរបស់កុមារីនិងនារីនៅតាមប្រទេសអាស៊ីចំនួន១៩និងប្រទេសប៉ាស៊ីហ្វិកចំនួន១៤។ បណ្ដាសន្ទស្សន៍ត្រូវបានវាស់វែងលើវិស័យចំនួន៦៖ អប់រំ; សុខភាព; កាលានុវត្តភាពសេដ្ឋកិច្ច; កិច្ចការពារ; សមត្ថភាពតំណាងនិងសម្លេងនយោបាយ; ច្បាប់និងគោលនយោបាយ។

ក្នុងចំណោមប្រទេសអាស៊ីទាំង១៩ វៀតណាមឈរចំណាត់ថ្នាក់ទី៤។ ក្នុងនោះ វៀតណាមជាប្រទេសនាំមុខគេក្នុងតំបន់លើវិស័យច្បាប់និងគោលនយោបាយ រួមជាមួយហ្វីលីពីននិងថៃ; ឈរចំណាត់ថ្នាក់ ទី២លើវិស័យសមត្ថភាពតំណាងនិងសម្លេងនយោបាយ បន្ទាប់ពីសឹង្ហបុរី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ