• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្ថិតក្នុងចំណោមប្រទេសល្អបំផុតទាំង ១០ សម្រាប់ពលករអន្តរជាតិ


វៀតណាមស្ថិតក្នុងចំណោមប្រទេសល្អបំផុតទាំង ១០ សម្រាប់ពលករអន្តរជាតិ (រូបថត៖ vnanet.vn)
 

 នាឆ្នាំនេះ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ១០ នៃតារាងរៀបចំណាត់ថ្នាក់នេះ។
 
ធនាគារ HSBC ទើបនឹងបានប្រកាសរបាយការណ៍ HSBC Expat ឆ្នាំ ២០១៩ - តារាង​រៀប​ចំ​ណាត់​ថ្នាក់​សម្រាប់​ប្រទេស​ដែល​គួរ​ឲ្យរស់នៅ និងធ្វើការបំផុតនៅលើពិភពលោកសម្រា​ប់ជនបរទេស ដែលក្នុងនោះមា​ន​វៀតណាម​​ផង​ដែរ។HSBC Expat បាន ផ្អែកលើទិន្នន័យដែលប្រមូលបានពីពលករបរទេសចំនួន ១៨ ០៥៩ នាក់ នៅតំបន់​ចំនួន ១៦៣។ នាឆ្នាំនេះ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ១០ នៃតារាងរៀបចំណាត់ថ្នាក់នេះ។ HSBC បានលើកឡើងពីហេតុផល ដែលធ្វើឲ្យ​វៀត​ណាម​ក្លាយ​ទៅជាគោល​ដៅគួរឲ្យ​ទាក់​ទាញ​សម្រាប់​ពលករ​ចំណាក​ស្រុកដូច​ជាឱកាសការងារបើកទូលាយ ប្រា​ក់ចំណូលខ្ពស់ ខឿនវប្បធម៌សម្បូរបែប និ​ងមនុស្ស​រួសរាយ​រាក់​ទាក់​ ប្រទេសជាតិមានសន្តិភាព អាកាសធាតុអំណោយ​ផល និងទេសភាពធ​ម្មជាតិ​ដ៏អស្ចារ្យ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top