• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកកំពស់ប្រសិទ្ធិភាពក្នុងការទប់ទល់ជាមួយនឹងបំរ៉ែបំរួលអាកាសធាតុ


នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជាមួយតំណាងចូលរួម

នាព្រឹកថ្ងៃទី១៩ ខែ​មេសា ឆ្នាំ​២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោកNguyen Xuan Phuc ប្រធាន​គណៈ​កម្មាធិការ​ជាតិ អំពីបំរ៉ែបំ​រួលអា​កាសធាតុ​បាន​អញ្ជើញ ជាអធិបតីសម័យប្រជុំលើកទី៧ នៃ​គណៈ​កម្មាធិការ​នេះ។ ថ្លែងមតិ​ក្នុង​សម័យប្រជុំនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បញ្ហា​បំរ៉ែបំរួល អាកាស​ធាតុជា​បញ្ហា​ធំ​មួយ ដែល​បានរដ្ឋាភិបាលវៀតណាម កំណត់ជាភារកិច្ច​ស្នូលនិ​ងយូអង្វែង។ នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យក្រសួង​​ស្ថាប័ន​នានា​ប្រមូល​ផ្តុំ​ពង្រឹងក្បាល​ម៉ាស៊ីន និងរៀបចំវិធានការទប់ទល់ ជាមួយបំរ៉ែបំរួលអាកាសធាតុ ពី​មជ្ឈឹម​ដល់តំបន់។

​នាយក​រដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បាន​ប្រគល់ឲ្យក្រសួងធនធាន និងបរិស្ថានបន្ត​ធ្វើបច្ចុប្បន្ន​កម្ម សេណា​រីយ៉ូបំរ៉ែបំរួល​អាកាស​ធាតុ ការកើនឡើង កម្រិតទឹកសមុទ្ររបស់វៀតណាម នា​ដំណាក់កាលខាងមុខ និង​ស្រាវជា្រវ​ជាក់ ស្តែង​នូវផលប៉ះពាល់​ របស់បំរ៉ែបំរួលអាកាសធាតុ​ទៅលើផ្នែក វិស័យមួយចំនួន ជាពិសេសលើ​វិស័យក​សិកម្ម​និង​ជនបទ​ផង​ដែរ៕

 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top