• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៩១ ករណីទៀត

គិតត្រឹមម៉ោង ៦ យប់ថ្ងៃទី ២៨ មករា វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៩១ ករណី។
ក្នុងនោះ  ៨១ ករណីដែលឆ្លងក្នុងសហគមន៍, ៧ ករណីទៀតជាករណីនាំចូល ដែលត្រូវបានដាក់នៅដាច់ដោយឡែកនៅមន្ទីរពេទ្យយោធា Cu Chi និងមន្ទីរពេទ្យសួត Da Nang។ យោងតាមរបាយការណ៍របស់អនុគណៈកម្មការព្យាបាល នៃគណៈកម្មាធិការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ថា គិតត្រឹមម៉ោង ៦ យប់ថ្ងៃទី ២៨ ខែមករានេះ វៀតណាមមានករណីជាសះស្បើយវិញពីកូវីដ ១៩ សរុប ១.៤៣០ នាក់ និងស្លាប់ ៣៥នាក់៕

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top