• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមពន្លឿនការចាក់វ៉ាក់សាំងការពារនិងប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីធ្វើអោយជីវភាពរស់នៅវិលត្រឡប់មកប្រក្រតីភពឡើងវិញ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានសន្យាថា នឹងដោះស្រាយបញ្ហាជាបន្ទាន់ដែលពាក់ព័ន្ធនឹងនីតិវិធី ដើម្បីធានាថាវ៉ាក់សាំងនៃកម្មវិធី  COVAX Facility ត្រូវបាននាំចូលមកប្រទេសវៀតណាមឲ្យបានឆាប់ៗនាពេលខាងមុខនេះផងដែរ។
 

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long ថ្លែងក្នុងកិច្ចប្រជុំនេះ (រូបថត៖ baochinhphu.vn)


បន្ទាប់ពីកញ្ចប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំបូងបង្អស់ចូលមកដល់ប្រទេសវៀតណាម ក្រសួងសុខាភិបាល បានជួបប្រជុំជាមួយតំណាងអង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ( UNICEF) ដើម្បីពិភាក្សាលើខ្លឹមសារពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូចជា ការផ្តល់អាជ្ញាប័ណ្ណ, ក្រុមមនុស្សទទួលការចាក់វ៉ាក់សាំង, ការផ្សព្វផ្សាយព័ត៌មានអំពីការចាក់វ៉ាក់សាំង និងបញ្ហាពាក់ព័ន្ធនានាផ្សេងទៀត។

ទាក់ទងនឹងមនុស្សមានអាទិភាពក្នុងការចាក់វ៉ាក់សាំង ភាគីនានាបានឯកភាពអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ដោយធានានូវសមភាពក្នុងការទទួលបានវ៉ាក់សាំងសម្រាប់បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកល។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានសន្យាថា នឹងដោះស្រាយបញ្ហាជាបន្ទាន់ដែលពាក់ព័ន្ធនឹងនីតិវិធី ដើម្បីធានាថាវ៉ាក់សាំងនៃកម្មវិធី  COVAX Facility ត្រូវបាននាំចូលមកប្រទេស វៀតណាមឲ្យបានឆាប់ៗនាពេលខាងមុខនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top